យុវជនជំនាន់ក្រោយ​កុំ​ចំណាយ​លុយ​លើរឿង​ឥតប្រយោជន៍ច្រើនពេក​ គួរ​តែ​ប្រើលុយ​បង្កើត​លុយវិញ​

លោកស្រី Suze Orman គឺជាអ្នកជំនាញហិរញ្ញវត្ថុដ៏ល្បីម្នាក់របស់អាមេរិក ហើយលោកស្រីតែងតែចែករំលែក មេរៀនល្អ សម្រាប់យុវជនជំនាញក្រោយ ដើម្បីឲ្យពូកគេ ចេះចាយលុយប្រកបដោយប្រសិទ្ធភាព។

កាលពីពេលថ្មីៗនេះ លោកស្រីបានផ្ដែផ្ដាំយុវជនថា ពេលមានលុយយុវជន មិនគួរចំណាយលុយទិញឡានទំនើបៗ នោះទេ ព្រោះឡាន មិនមែនជារបស់ដែលផ្ដល់ប្រាក់ចំណូលប្រចាំខែសម្រាប់អ្នកឡើយ។ អ្នកជំនាញរូបនេះ បន្តទៀតថា ការទិញឡានគឺជាការវិនិយោគដ៏អាក្រក់មួយ ព្រោះក្នុងមួយខែអ្នកត្រូវចំណាយលុយទៅលើវា ដូច្នេះត្រូវចាក់សាំងសម្រាប់ធ្វើដំណើរ និងការជួសជុល​ ហើយវាកាន់តែបាត់បង់តម្លៃ​។ ជាក់ស្ដែងពេលអ្នកទិញឡានថ្មីបើកចេញពីហាងលក់ឡាននោះ តម្លៃឡានរបស់អ្នកនឹងបាត់បង់ពី១០ទៅ ២០%។

ការ​ចំណាយលុយទិញឡានទំនើបថ្មី លោកស្រីបានផ្ដល់យោបល់ឲ្យយុវជន គួរព្យាយាមញាត់លុយចូលគណនីសន្សំឬក៏ទិញផ្ទះល្អជាង ព្រោះវាជាពទ្រព្យរយៈពេលកាន់តែយូ តម្លៃរបស់វាកាន់តែកើនឡើង មិនដូចឡានតម្លៃរបស់វាកាន់តែបាត់បង់នោះទេ។ លោកស្រីក៏បានឲ្យដឹងទៀតថា បើអ្នកទិញរថយន្តបង់រំលស់វិញ កម្ចីទិញរថយន្ត​ដែលមានរយៈពេលយូជាង៣៦ខែ គឺជាការខ្ជៈខ្ជាយលុយ។ លោកស្រីបានបន្តថា មនុស្សជាច្រើន ចាប់អារម្មណ៍ពេល ឃើញការផ្សព្វផ្សាយ អំពីកម្ចីទិញរថយន្ត មានរយៈពេល៦០ ឬ ៧២ខែ តែលោកស្រីផ្ដល់យោបល់ថាកុំទៅចាប់អារម្មណ៍នឹងវាអី។

លោកស្រីក៏បានបន្ថែមទៀតថា ប្រសិនបើអ្នកខាតលុយ លើការទិញរថយន្ត ហេតុអ្វីអ្នកយល់ព្រមបង់ថ្លៃការប្រាក់កាន់ច្រើនលើ កម្ចីទិញរថយន្ត។ នេះជា​កំហុសធំមួយចំពោះអ្នកទិញរថយន្តបង់រំលស់។ ដូច្នេះបើអ្នកទទួលយកសេវាកម្មបង់រំលស់រយៈពេលយូ អ្នកក៏កាន់តែខ្ជៈខ្ជាយលុយកាន់តែច្រើន៕