Edward Ricketts ក្មេងប្រុសសញ្ជាតិអង់គ្លេសទើបតែមានវ័យ១៦ឆ្នាំទេ តែក្លាយជាអ្នកវិនិយោគ លើរូបិយប័ណ្ណអន្តរជាតិ( Forex) រកចំណូលបានខ្ទង់ម៉ឺនដុល្លារ ដោយប្រើទុនវិនិយោគតិច និងចំណាយពេលខ្លី។
តាមពិតទៅ Edward Ricketts ត្រូវបានគេចាត់ទុកជាអ្នកវិនិយោគជោគជ័យលើ Forex ដែលមានវ័យក្មេងបំផុត។ យ៉ាងណាមិញអ្នកវិនិយោគជោគជ័យវ័យក្មេងរូបនេះ មិនបានឆ្លងកាត់ការចូលរៀនវគ្គបណ្ដុះបណ្ដាលខាង Forex ត្រឹមត្រូវដូចអ្នកវិនិយោគផ្សេងៗនោះទេ ពោលគឺរូបគេរៀនទិកនិចតែលើរូប YouTube ប៉ុណ្ណោះ។
កុមរាវ័យ១៦ឆ្នាំរូបនេះ ចាប់អារម្មណ៍វិនិយោគលើវិស័យ Forex នៅពេលដែលរូបគេបានឃើញអ្នកវិនិយោគជោគជ័យលើForex បង្ហោះពីប្រាក់ចំណូលរបស់ពួកគេដែលរកលុយបានយ៉ាងច្រើនពីវិស័យ Forex លើ Instagram។ ពេលឃើញដូច្នេះរូបគេចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏បានសួរយោបល់ពីអ្នកវិនិយោគជោគជ័យទាំងអស់នោះ។ អ្នកជំនាញ Forex បានប្រាប់គេថា ចង់វិនិយោគជ័យទាល់តែចូលរៀនវគ្គបណ្ដុះបណ្ដាល់ត្រឹមត្រូវពីអ្នកជំនាញខាង Forex។
យ៉ាងណាមិញគេមិនជឿសម្ដីអ្នកវិនិយោគទាំងនោះទេ ហើយផ្ទុយទៅវិញរូបគេបានព្យាយាមធ្វើការស្វែងយល់ពីForex ដោយខ្លួនឯង តាមរយៈការសិក្សាលើ YouTube ដោយចំណាយពេលមើលវីដេអូលើ YouTube រយៈពេល៥ម៉ោងក្នុងមួយថ្ងៃ រៀនពីរបៀបក្នុងទិញនិងលក់រូបិយប័ណ្ណអន្តរជាតិជោគជ័យ។ នៅពេលដែលយល់ដឹងពី Forex បានច្បាស់លាស់ហើយ រូបគេបានចាប់ផ្ដើមប្រឡូកតែម្ដងដោយយកលុយ ប្រមាណ១៩០ដុល្លារ ដែលខ្លួនបានសន្សំ មកធ្វើជាទុនវិនិយោគ។ ត្រឹមតែរយៈពេល ៨ខែប៉ុណ្ណោះ Edward Ricketts រកចំណូលបានជិត៨ម៉ឺនដុល្លារការវិនិយោគលើ Forex នេះ ហើយក្លាយអ្នកវិនិយោគនៅអង់គ្លេសដែលមានវ័យក្មេងបំផុត។
អ្វីដែលកាន់តែជោគជ័យសម្រាប់រូបគេនោះ គឺរូបគេបានក្លាយអ្នកប្រឹក្សាយោបល់ខាងវិស័យ Forex ហើយមានអតិថិជនចំនួន១០០នាក់នៅក្នុងដៃ។ Edward Ricketts អាចរកចំណូលបាន ប្រមាណ២០០ដុល្លារក្នុងការបង្រៀនទិកនិចម្ដងទៅអតិថិជនរបស់គេ។ ដើម្បីអបអរជោគជ័យរបស់គេ Edward Ricketts គ្រោងទិញឡាន Mercedes តម្លៃខ្ទង់៣៨,០០០ដុល្លារ ហើយរូបគេក៏ចាប់ផ្ដើមវិនិយោគលើវិស័យអចលនទ្រព្យផងដែរ។
Edward Ricketts ៖ សម័យបច្ចេកវិទ្យាទំនើប មានផ្លូវច្រើនក្នុងការរកលុយ ហើយជាពិសេស ត្រូវខិតខំស្វែងយល់ និងសិក្សាដោយខ្លួនឯង នូវវិស័យដែលអ្នកចង់វិនិយោគ ជាជាងចំណាយលុយច្រើនចូលវគ្គបណ្ដុះបណ្ដាល ហើយបើអ្នកវិនិយោគដោយប្រើដើមទុនតិចតួចកាន់តែល្អ ព្រោះពេលបរាជ័យអ្នកក៏មិនខាតបង់អ្វីដែរ៕