ចុមអស្ចារ្យមែន ! ក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនតម្លៃ 1,000,000,000,000 ដុល្លារដំបូងគេបង្អស់លើលោក
ទីបំផុតក្រុមហ៊ុនយក្សរបស់អាមេរិក Apple បានសម្រេចក្តីស្រម៉ៃរបស់ខ្លួន ក្នុងការយោងចាប់យកតំណែងជាក្រុមហ៊ុនមានជាងគេ និងដំបូងគេលើលោកដែលអាចក្តោបតម្លៃ 1,000,000,000,000ដុល្លារ (១ពាន់លានដុល្លារអាមេរិក)។
តាមរយៈការប្រឹងប្រជែងដំណែងជាមួយ Amazonនេះ ទីបំផុត Apple ក៏បានដល់ទីមុន Amazon ទៅហើយនេះក៏ដោយសារតែ Brand មួយនេះ មានអតិថិនជាច្រើនជុំវិញពិភពលោករួមទាំងកម្ពុជាផង ខណៈដែល Amazon មិនសូវជាមានការវាយលុកទីផ្សារនៅប៉ែកអាស៊ីនៅឡើយ។
បើសិនជាអ្នកជា Apple Fanboy ម្នាក់ដែលកំពុងកាន់ iPad គូររូបប្រើ Apple Pencil រត់ហាត់ប្រាណប្រើ Apple Watch និងស្តាប់ចម្រៀងតាម Apple Music នៅលើ iPhone ដោយប្រើ Apple Airpod ឬកាស Beat នឹងអានអត្ថបទនេះនៅលើ Macbook នោះ យើងដឹងខ្លួនប្រាកដហើយថាអ្នកជាម្នាក់ក្នុងចំណោមរាប់លានអ្នកផ្សេងទៀតដែលជះលុយជួយ Apple អោយដល់គោលដៅបែបនេះ៕