សម្តេចសង្ឃទីបេ Dalai Lama ៖ គោលដំណងសំខាន់បំផុតរបស់ជីវិតយើង គឺដើម្បីរីករាយ និងសេចក្តីសុខ
“គោលបំណងសំខាន់បំផុតរបស់ជីវិតយើង គឺដើម្បីរីករាយ” នេះជាការលើកឡើងរបស់លោក Dalai Lama សម្ដេចសង្ឃទីបេ។
ក្នុងន័យនេះ លោកចង់បញ្ជាក់ថា គ្មាននរណាម្នាក់ដែលមិនចង់រីករាយក្នុងជីវិតនោះឡើយ ពោលគឺសុទ្ធតែចង់រស់នៅដោយមានសេចក្ដីសុខ និងមិនមានបញ្ហាស្មុគស្មាញក្នុងជីវិត។ យ៉ាងណាក៏ដោយ មនុស្សមួយចំនួនភ្លេចគិតពីគោលដៅសំខាន់របស់ជីវិត ដោយព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង ដល់ថ្នាក់បំផ្លាញខ្លួនឯង ដែលវាប្រាសចាកពីសេចក្ដីសុខ។
ដូច្នេះហើយ មិនថាធ្វើអ្វីនោះឡើយ អ្នកត្រូវចាំថា ជីវិតគឺដើម្បីភាពរីករាយ មិនមានសាងតែបញ្ហាមកដាក់ខ្លួននោះទេត្រូវលៃលកពេលវេលាសមស្រប ដើម្បីធ្វើឲ្យខ្លួនឯងសប្បាយចិត្ត និងមានកម្លាំងចិត្តដើរទៅមុខទៀត បើមិនអ៊ីចឹងទេ អ្នកនឹងស្មុគស្មាញខ្លាំង ហើយជីវិតរកសេចក្ដីសុខ និងភាពរីករាយមិនឃើញឡើយ៕