មហាសេដ្ឋីជាច្រើននៅលើលោកពិភពលោកនេះ បាននិងកំពុងគ្រប់គ្រងផ្នែកសេដ្ឋកិច្ច អចលនទ្រព្យ និងធនធាននានា ពិសេសធនធានធម្មជាតិក្រោមដី រាប់ទាំងរ៉ែ និងលោហៈផ្សេងៗ។
ការពិតលោកស្រី Georgina Rinehart កើតនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ១៩៥៤ គឺជាសេដ្ឋីនីជនជាតិអូស្ត្រាលី ដែលកំពុងធ្វើអាជីវកម្មផ្នែកផលិតលោហៈរ៉ែ និងជាប្រធានក្រុមហ៊ុន Hancock Prospecting ដែលជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយលោកឪពុករបស់នាង គឺលោក Lang Hancock ។
លោកស្រី ជាអ្នកមានលុច្រើនជាងគេមួយរូប ក្នុងចំណោមអ្នកមានលុយជាច្រើនផ្សេងទៀត ដែលបច្ចុប្បន្នលោកស្រីមានលុយប្រមាណ១៤.៨ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៩នេះ ដោយឈរនៅលំដាប់លេខរៀងទី១ ក្នុងចំណោម៥០នៃជនជាតិអូស្ត្រាលី ហើយលោកស្រីក៏ជាបានជាប់ជាសេដ្ឋនី ក្នុងតារាងទស្សនាវដ្តី Forbes និង ស្ត្រីដែលលុយច្រើនជាងគេបំផុងនៅក្នុងពិភពលោកផងដែរ។ លោកស្រី Rinehart កើតនៅក្នុងទីក្រុង Perth ភាគខាងលិចប្រទេសអូស្ត្រាលី ហើយលោកស្រី បានចំណាយពេលរបស់គាត់នៅទីក្រុង Pilbara ច្រើនជាងគេ។
លោកស្រីបានសិក្សានៅសាលា Anglican School for Girls ហើយបន្ទាប់មកលោកស្រីក៏បន្តការសិក្សានៅសាកលវិទ្យាល័យស៊ីដនី។ តែក្រោយមកមកលោកស្រីក៏បានឈប់រៀន ហើយទៅធ្វើការជាមួយឪពុករបស់លោកស្រីនៅក្រុមហ៊ុន Hancock Prospecting។ ក្នុងនាមជាកូនទោលរបស់លោក Lang Hancock លោកស្រី Rinehart បានទទួលមរតក៧៦,៦%នៅក្នុងក្រុមហ៊ុន បន្ទាប់ពីបានឪពុករបស់លោកស្រីស្លាប់ក្នុងឆ្នាំ១៩៩២ និងបានក្លាយជាប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុនតាំងពីពេលនោះមក។
នៅក្នុងឆ្នាំ២០១០ លោកស្រី Rinehart បានចាប់ផ្តើមពង្រីកអាជីវកម្មរបស់ខ្លួនក្រៅពីអាជីវកម្មឧស្សាហកម្មរ៉ែ។ លោកស្រីបានធ្វើការវិនិយោគដ៏ធំ នៅក្នុងក្រុមហ៊ុន Ten Network Holdings និង Fairfax Media ហើយក៏បានពង្រីកទៅក្នុងវិស័កសិកម្មដោយដីកសិកម្មដ៏ធំច្រើន។
យោងតាម Forbes និងFinancial Rich List បានឲ្យដឹងថា លោកស្រី Rinehart គឺជាស្ត្រី ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភបំផុតនៅប្រទេសអូស្ត្រាលី ចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០១៥។ ទ្រព្យសម្បត្តិរបស់លោកស្រី បានឡើងដល់២៩ពាន់លានដុល្លារអូស្រ្តាលី ស្មើនឹង១៨ពាន់លានដុល្លារក្នុងឆ្នាំ២០១២ ដែលពេលនោះលោកស្រីបានដណ្តើមដំណែងពីលោកស្រី Christy Walton ជាស្ត្រីអ្នកមានជាងគេបំផុតនៅលើពិភពលោកហើយត្រូវបានបញ្ចូលទៅក្នុងបញ្ជីរបស់ទស្សនាវដ្តី Forbes ដែលជាស្ត្រីមានឥទ្ធិពលបំផុតទាំង១០០នាក់ក្នុងពិភពលោក។
ទោះជាយ៉ាងណា ទ្រព្យសម្បត្តិសុទ្ធរបស់លោកស្រី Rinehart បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការធ្លាក់ចុះនៅក្នុងវិស័យរ៉ែរបស់អូស្រ្តាលីប៉ុន្តែសំណាងរបស់លោកស្រីនៅមានច្រើន៕