តោះដើម្បីជោគជ័យក្នុងជីវិតរបស់អ្នក តោះមកស្តាប់សម្តីមាសសេដ្ឋីអចលនទ្រព្យល្បីៗទាំង៤លើពិភពលោក
មហាសេដ្ឋីនិមួយៗនៅលើពិភពលោក សុទ្ឋតែមានទស្សននិងចក្ខុវិស័យវែងឆ្ងាយ និងប្រកបដោយភាពឈ្លាសវៃនិងឈរលើគោលការណ៍ជាក់លាក់ ដើម្បីសម្រេចបាននូវទស្សនវិស័យរបស់ខ្លួន។
ពីប្រទេសជប៉ុន លោក Akira Mori មហាសេដ្ឋីអចលនទ្រព្យប្រាក់ពាន់លានដុល្លារបានមានប្រសាសន៍ថា ជាបទពិសោធន៍របស់ខ្ញុំ ការទទួលជោគជ័យក្នុងវិស័យអចលនទ្រព្យនៅអតីតកាលជាទូទៅ មិនអាចយកអនុវត្តលើស្ថានភាពបច្ចុប្បន្ន នៃការធ្វើជំនួញអចលនទ្រព្យទេ។ លោកបន្តថា “យើងត្រូវតែបន្តកែឆ្នៃអ្វីថ្មីសម្រាប់ខ្លួនឯង ឲ្យស្របតាមពេលវេលាដោយបង្កើតគំនិតជំនួញថ្មីៗ”។
សហរដ្ឋអាមេរិកឯណោះសម្បីរមហាសេដ្ឋីអចលនទ្រព្យច្រើនបំផុត ដោយលោក Warren Buffett មហាសេដ្ឋីប្រាក់ពាន់លានដុល្លារ របស់សហរដ្ឋអាមេរិកបាននិយាយថា “ហានិយភ័យកើតឡើងដោយសារអ្នកមិនដឹងថាខ្លួនកំពុងធ្វើអ្វី”។ លោកបន្តថា “វាប្រើរយៈពេល២០ឆ្នាំក្នុងការក៏សាងកេរ្តិ៍ឈ្មោះ ប៉ុន្តែអ្នកអាចបំផ្លាញវាត្រឹមតែ៥នាទី។ ប្រសិនអ្នកគិតគូឲ្យបានហ្មត់ចត់ អ្នកនឹងធ្វើដោយប្រុងប្រយ័ត្ន”។
លោក Donald Trump មហាសេដ្ឋីប្រាក់ពាន់ដុល្លាររបស់សហរដ្ឋអាមេរិកផងដែរ ដែលបច្ចុប្បន្នលោកកំពុងគ្រប់គ្រងដំណែង ជាប្រធានាធិបតីរបាស់សហរដ្ឋអាមេរិក លោកជាអ្នកជំនួញដ៏ជោគជ័យមួយរូប មុនពេលលោកកាន់ដំណែងជាប្រធានាធិបតី។
លោកបានលើកឡើងថា “ខ្ញុំព្យាយាមសិក្សាពីបទពិសោធន៍នៅអតីតកាល ហើយខ្ញុំធ្វើគម្រោងសម្រាប់ពេលអនាគត ដោយផ្តោតសំខាន់លើសកម្មភាពបច្ចុប្បន្ន”។ លោកបន្តថា “នៅពេលអ្នកធ្វើអោយមានកំហុសម្តងហើយម្តងទៀត កិច្ចការរបស់អ្នកដែលត្រូវធ្វើគឺបន្តទ្រាំ ហើយតស៊ូកែប្រែវា”។
សម្តីរបស់លោក Donald Trump ដ៏ល្បីមួយគឺ “បើជ្រុលជាគិត សូមគិតឲ្យធំតែម្តងទៅ”។ អ្នកសរសេរសៀវភៅដ៏ល្បីល្បាញមួយរូប គឺលោក Robert Kiyosaki ក៏ជាអ្នកជំនួញល្បីឈ្មោះសញ្ជាតិអាមេរិក។ លោកបាននិយាយថា “បរុសម្នាក់និយាយថា ខ្ញុំមិនមានលទ្ធភាពទិញ (អចលនទ្រព្យ) ទេ ហើយបរុសម្នាក់ទៀតនិយាយថា “តើខ្ញុំធ្វើយ៉ាងដូចម្តេចដើម្បីទិញវាបាន?”។
លោក Robert បានបន្តថា ពេលអ្នកនិយាយថា “ខ្ញុំមិនលទ្ធភាពទិញវាទេ” វាធ្វើឲ្យខួរក្បាលអ្នកឈប់គិត និងធ្វើវាប៉ុន្តែពេលអ្នកវិនិយាយថា “តើខ្ញុំធ្វើយ៉ាងដូចម្តេចដើម្បីទិញវាបាន?” វាធ្វើឲ្យខួរក្បាលអ្នកគិតរិះរកវិធីដើម្បីទីញវា”៕