ពីអ្នកលក់តាមអនឡាញកំប៉ិកកំប៉ុកអង្ករកំប៉ុង នាពេលក្លាយជាថៅកែគ្រឿងសំអាងមានលុយច្រើនបំផុតក្នុងដៃរ
វិស័យអនឡាញនៅកម្ពុជា បាននាំសហគ្រិនមួយចំនួនធំអោយក្លាយជាអ្នកមានចំណូលខ្ពស់នៅក្នុងអាជីពរបស់ខ្លួន ក្នុងនោះក៏មានថៅកែគ្រឿងសម្អាងមួយចំនួនកំពុងតែកាក់កបជាមួយអាជីវកម្មគ្រឿងសម្អាង ដែដំបូងឡើយថៅកែទាំងនោះសុទ្ធតែចាប់ផ្តើមពីអ្នកលក់អនឡាញតូចតាចម្នាក់។
មានថៅកែគ្រឿងសំអាងចំនួន៣រូប ដែលកំពុងកាន់កាប់អាជីពធំៗក្នុងដៃរ មានលុយរាប់ម៉ឺនដុល្លារ បន្ទាប់ពីបានបើកអាជីវកម្មលក់តាមអនឡាញបន្តិចបន្តួច៖
១.អ្នកស្រី ហឹម សុភ័ក្រ (គ្រួសារកក់ក្តៅ)
អ្នកស្រី ហឹម សុភ័ក្រ គឺជាភរិយាលោកឧកញ៉ា អ៊ុច សម្បត្តិ និងជាថៅកែគ្រឿងសម្អាងគ្រួសារកក់ក្តៅ គ្រួសារកក់ក្តៅ ដែលសព្វថ្ងៃនេះមានអ្នកចែកចាយជាង២ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា។ រំលឹកពីប្រវត្តិរបស់ថៅកែរូបនេះ គឺជាអ្នកលក់ប្រហិតចៀន និងក្រោយមកគាត់ជាអ្នកលក់អនឡាញ ដែលគាត់បានណែនាំផលិតផលដែលគាត់ប្រើជោគជ័យទៅកាន់អតិថិជនរបស់គាត់ ហើយក៏មានអ្នកចាប់អារម្មណ៍ចង់់ទិញ ដែលវាជាដើមហេតុដំបូងបំផុត ដែលនាំអោយគាត់ក្លាយថៅកែគ្រឿសម្អាងដូចបច្ចុប្បន្ន។
២.លោក សុបិន្ត ចន្ទតារាយុទ្ធ (អូនស្អាត)
សុបិន្ត ច័ន្ទតារាយុទ្ធ ជាប្រុសស្អាតថៅកែគ្រឿងសម្អាងគ្រួសារកក់ក្តៅ ដែលមាន២សាខានៅក្នុងទីក្រុងភ្នំពេញ។ យុវជនរូបនេះដំបូងដៃក៏ជាអ្នកលក់តូចតាចម្នាក់នៅលើអនឡាញផងដែរ ដោយផ្តើមចេញពីយកលុយបង់ថ្លៃសាលាមករកស៊ី និងការចូលចិត្តដើរលេងក្រៅប្រទេសនាំផលិតផលទាំងនោះ មកលក់អោយអតិថិជននៅក្នុងស្រុកខ្មែរ រហូតលោកមានឱកាសបានក្លាយស្ថាបនិកប្រេន អូនស្អាត នាំមុខគេនៅកម្ពុជា។
៣.លោក លីមិញ (The First Man)
លីមិញជាមេធំរបស់ The First Man ដែលជាផលិតផលគ្រឿងសម្អាងរបស់បុរសដំបូងបំផុតនៅកម្ពុជា ហើយក្មេងប្រុសម្នាក់នេះក៏អតីតអ្នកលក់អនឡាញតូចតាចនៅលើហ្វេសប៊ុកផងដែរ៕