ក្រោយបម្រើសេវាកម្មលើផ្នែកព្យាបាលធ្មេញជាង១០ឆ្នាំកន្លង ធ្វើឲ្យគ្លីនិកសន្តិភាពទទួលបានការគាំទ្រយ៉ាងខ្លាំង
បើនិយាយពិគ្លីនិកព្យាបាលធ្មេញសន្តិភាព អ្នកណាក៏បានស្គាល់ដែរ ដោយសារតែការដំណើរព្យាបាលជូនដល់អតិថិជនប្រកបដោយទំនុកចិត្តខ្ពស់ ជាពិសេសទៅទៀត ក្រោយមានការគាំទ្រកាន់តែខ្លាំងបែបនេះ ទើបធ្វើឲ្យក្រុមគ្រូពេទ្យនៅទីនោះបង្កើនការយកចិត្តទុកដាក់ចំពោះអតិថិជនខ្លាំងជាទីបំផុត។
បន្ទាប់ពីបានបើកតាំងពីឆ្នាំ២០០៧មក គ្លីនិកសន្តិភាព ដែលមានលោក Kenzie Kheam ជាស្ថាបនិក បានបង្ហើបពីចំណុចពិសេសចំនួន៣យ៉ាង ដែលអាចធ្វើឲ្យគ្លីនិកមួយនេះទទួលបានជោគជ័យ។ ចំណុចសំខាន់ជាងគេបង្អស់ដែលជម្រុញឲ្យអតិថិជនរើសយកគ្លីនីកនេះទីមួយនោះគឺ ទំនុកចិត្តតាមរយៈសេវាកម្មដែលផ្តល់ជូន និងការប្រឹក្សាច្បាស់លាស់ជាមុន។ មិនត្រឹមតែភ្ញៀវក្នុងស្រុកប៉ុណ្ណោះទេ មានភ្ញៀវបរទេសមួយចំនួនធំក៏ផ្តល់ទំនុកចិត្តដល់គ្លីនិកក្នុងស្រុកមួយនេះដែរ ត្បិដអីជំនាញ និងបទពិសោធន៍ដែលផ្តល់ជូនអតិថិជនមានស្តង់ដារច្បាស់លាស់ត្រឹមត្រូវ។
មួយវិញទៀត ប្រសិទ្ធភាព និងគុណភាពដែលចេញពីស្នាដៃ បានជួយកសាងកេរ្តិ៍ឈ្មោះយីហោគ្លីនិកមួយនេះឲ្យលេចធ្លោជាច្រើនឆ្នាំ ដោយសារតែអតិថិជនបានប្រាប់តគ្នាពីមាត់មួយទៅមាត់មួយទៀត។ គុណភាពនៃការផ្តល់សេវាកម្មជាសារមួយដែលអតិថិជនថ្មីៗលឺហើយ ចង់ប្រើប្រាស់សេវាកម្មលើសពីលឺការផ្សព្វផ្សាយទៅទៀត នៅពេលដែលពួកគាត់កំពុងជួបបញ្ហាដូចគ្នានោះ។
ចំណុចចុងក្រោយ ដែលទទួលបានការគាំទ្រទៀតនោះ គឺតម្លៃសមរម្យសម្រាប់អតិថិជន ទន្ទឹមនឹងមានគុណភាព និងប្រសិទ្ធភាពមានស្តង់ដារខ្ពស់ បានជម្រុញឲ្យគ្លីនិកមួយនេះមានអតិថិជនហូរហែរ និងថ្មីៗជាប់ជាប្រចាំ ខណៈគ្លីនិកនេះមានគោលដៅពង្រីកឲ្យបានកាន់តែច្រើនសាខានៅកម្ពុជាដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានទទួលសេវាកម្មសុខភាពមាត់ធ្មេញដែលមានតម្លៃ សមរម្យ និងប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់៕