ពាក្យថា ជោគជ័យ មនុស្សគ្រប់គ្នាតែងតែលឺគ្រប់ៗគ្នា ប៉ុន្តែគេមិនទាន់ដឹងថា តើការជោគជ័យនោះមានអត្ថន័យយ៉ាងណានោះទេ សម្រាប់ពួកគេ? តាមរយៈអ្នកជំនួញ Ramit Sethi ដែលជាអ្នកជំនួញ និពន្ធ និងជាម្ចាស់គេហទំប័រ GrowthLab.com និងIwillTeachYouToBeRich.com និងប្រាប់គន្លឹះមួយចំនួនដើម្បីទទួលបានជោគជ័យ។
លោកបញ្ជាក់ថា មានទម្លាប់អាក្រក់ចំនួន ៣ ដែលលោកSethiបានទាត់ចោលកាលពីពេលកន្លងទៅ ហើយវាបានធ្វើឱ្យគាត់មានពេលវេលាច្រើនជាងមុន ដើម្បីធ្វើរឿងដែលគាត់ចង់ធ្វើ និងជួយឱ្យចំណូលរបស់គាត់កើនឡើងទ្វេដង ព្រមទាំងមិនសូវមានស្ត្រេសច្រើនដូចមុន។ ទម្លាប់អាក្រក់នោះ រួមមានដូចជា៖
១.ឈប់ធ្វើការច្រើនមុខដោយខ្លួនឯង
នៅពេលចាប់ផ្តើមអាជីវកម្មដំបូងៗ លោក sethi តែងតែធ្វើការឆ្លើយតបដោយផ្ទាល់ទៅកាន់អតិថិជនរាប់រយអ្នកក្នុងមួយថ្ងៃៗ ហើយក្រោយមក ក្រុមហ៊ុនកាន់តែរីកចម្រើន ធ្វើឱ្យអតិថិជនក៏បន្តកើនឡើង រហូតដល់រាប់ពាន់អ្នក ដូច្នេះ គាត់ស្ទើតែគ្មានពេលធ្វើអ្វីផ្សេងនោះទេ ក្រៅអំពីអង្គុយឆ្លើយតបសាររបស់ភ្ញៀវ។
ត្បិតតែគាត់ធ្វើការច្រើនម៉ោងលើការឆ្លើយតបទៅកាន់អតិថិជនក៏ពិតមែន ប៉ុន្តែចំណូលរបស់ក្រុមហ៊ុនគាត់ ពិតជាមិនច្រើននោះទេ ទើបក្រោយមកគាត់បានទម្លាក់ការងារឆ្លើយតបសារនេះ ទៅឱ្យបុគ្គលិកផ្សេងធ្វើជំនួស ដើម្បីមានពេលធ្វើការងារផ្សេងទៀត ហើយចំណូលក្រុមហ៊ុនក៏បានកើតឡើងទ្វេដង នៅពេលនោះផងដែរ។
២.ឈប់ខ្ជះខ្ជាយពេលវេលាទៅលើអ្វីដែលខ្លួនមិនចូលចិត្ត
មានពេលមួយលោក Sethi បានចាប់ផ្តើមអានសៀវភៅមួយក្បាលដែលគាត់មិនចូលចិត្ត និងមិនសូវយល់ ហើយគាត់ព្យាយាមចំណាយពេលអានវាទាំងមិនចង់ និងអត់យល់ជារៀងរាល់ថ្ងៃ ប៉ុន្តែអ្វីដែលគាត់ទទួលបានពីការអាននេះ គឺស្មើសូន្យ។ ខណៈពេលដែលខ្លួនកំពុងរវល់ផង គាត់បានសម្រេចចិត្តឈប់អានសៀវភៅមួយក្បាលនេះ ដើម្បីធ្វើរឿងផ្សេងដែលគាត់ចូលចិត្តធ្វើ ហើយក៏ជាឱកាសដែលគាត់អាចរកចំណូលបានច្រើនជាងមុន។
៣. ឈប់ធ្វើការងារច្រើនក្នុងពេលតែមួយ
យើងគ្រប់គ្នា តែងចង់សម្រេចការងារជាច្រើនក្នុងពេលតែមួយ ក៏ប៉ុន្តែការដែលយើងធ្វើបែបនេះ មិនត្រឹមតែធ្វើឱ្យយើងមិនអាចសម្រេចវាបាននោះទេ ថែមទាំងធ្វើឱ្យយើងខាតពេលថែមទៀត។ ដូច្នេះ អ្នកគួរតែផ្តោតលើការងារអ្វីមួយ ឱ្យសម្រេចសិន ចាំឈានទៅចាប់ការងារផ្សេងមួយទៀត។ ការធ្វើការ ប្រៀបបានដូចជាយើងបិទលេវអាចអញ្ជឹង បើយើងបិទវាពីក្រោមឡើងលើ ឬពីលើចុះក្រោម យើងនឹងបិទបានលឿន ហើយមិនវង្វេង តែបើយើងបិទម្តងកណ្តាល ម្តងខាងលើនោះ យើងអាចនឹងបិទខុស៕