ពលករកូរ៉េមួយរូបជំនាញផ្នែកកសិកម្មនៅប្រទេសកូរ៉េ ត្រឡប់ចូលស្រុកវិញធ្វើកសិកម្មក្លាយម្ចាស់ចំការរាប់ម៉ឺនហិកតា
យុវជនខ្មែរម្នាក់ ក្រោយពីទទួលបានការបណ្តុះបណ្តាល និងធ្វើការនៅប្រទេសកូរ៉េផ្នែកកសិកម្មរួចមក មានជំនាញច្បាស់លាស់ប្រាកដ បានត្រឡប់មកប្រទេសកម្ពុជាវិញ ព្រមទាំងបានប្រកបរបរកសិកម្មទៀតផង ដោយបានដាំដំណាំរាប់ម៉ឺនហិកតានៅក្នុងខេត្តកំពង់ឆ្នាំង។
បើតាមលោក គីម ហួរ អតីតពលករនៅកូរ៉េ បានថ្លែងប្រាប់ថា ក្រោយត្រឡប់មកពីកូរ៉េវិញ គាត់និងក្រុមការងារបាន បង្កើតគម្រោងកសិកម្មធំមួយក្នុងខេត្តនេះ ដោយវិនិយោគទៅលើដីចម្ការ ហើយមានសេវាកម្មមើលថែទាំថែមទៀតផង។ ដោយសារតែកន្លងមកកសិករខ្មែរយើងធ្វើកសិកម្មដោយគ្មានផែនការ ហើយយើងខ្វះធនធានច្រើនទៀតផង ដូចជាជា ពូជ ទឹក និងជីកសិកម្មជាដើម ហើយរឿងធំបំផុតនោះគឺពេលប្រមូលផល ដោយសារតែដំណាំតិចតួចពេកមិនអាចមានលទ្ធភាពនាំចេញបាន។
លោកបានបន្ថែមថា មិនត្រឹមតែជួយកាត់បន្ថយថ្លៃដើមច្រើនប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈងាយស្រួលដល់ការផលិតទៀតផង មានន័យកម្ពុជាយើងនឹងមានកសិផលពេញមួយឆ្នាំ ហើយក៏នឹងមានលទ្ធភាពបង្កើតរោងចក្រកែច្នៃដំណាំកសិកម្មដោយខ្លួនឯងបានទៀតផង ដែលជាជាគម្រោងទៅថ្ងៃខាងមុខនៅពេលដែលដំណាំទាំងនេះចាប់ផ្តើមហុចផលបណ្តើរៗ។
គួរជម្រាបថាលោក គីម ហួរ ជាអតីតពលករកូរ៉េ ដែលធ្លាប់ធ្វើការនៅទីនោះអស់រយៈពេលជាង៦ឆ្នាំ មុននឹងផ្លាស់មកគ្រប់គ្រងកសិដ្ឋានធំមួយនៅខេត្តកំពង់ឆ្នាំងដែលមានកូនល្មើរ កូនក្រញ៉ូង និងដូងក្រអូបខ្ទង់លានដើម ជាមួយផ្ទៃដីដាំដុះជាង១១០ហិកតានៅទីនោះ៕