Jack Ma ៖ ចិនកំពុងមានសក្តានុពលផ្នែកកសិកម្ម គ្រាន់តែប្រជាជនចិនញាំមាន់ក្នុង១ឆ្នាំ៧ពាន់លានក្បាលគត់
លោកអ្នកប្រាកដជាបានស្គាល់យ៉ាងជាក់ច្បាស់ហើយ មហាសេដ្ឋី Jack Ma ដែលជាមនុស្សជោគជ័យក្នុងជីវិតមានប្រាក់រាប់លានដុល្លារ ហើយថ្មីៗនេះលោកបានសិក្សារលើគម្រោងផ្នែកកសិកម្ម គ្រាន់តែប្រជាជនចិនញាំមាន់ក្នុងមួយឆ្នាំជាង៧ពាន់លានក្បាលឯណោះ។
បើតាមលោក Jack Ma បានថ្លែងប្រាប់ថា ក្រៅពីពិភពលោកដែលតែងតែនាំគ្នាមើលមកចិនក្នុងន័យអវិជ្ជមានអ្នកទាំងអស់គ្នាគួរមើលពីសក្តានុពលទីផ្សារនៃប្រទេសនេះវិញ។ នៅប៉ុន្មានឆ្នាំខាងមុខនេះចិននឹងក្លាយជាទីផ្សារធំបំផុតទីមួយរបស់ពិភពលោកវ៉ាដាច់សហរដ្ឋអាមេរិក។ សព្វថ្ងៃចិនមានអ្នកប្រើអ៊ីនធើណែតជាង៨០០លាននាក់ឯនោះ ហើយអ្នកដែលទិញទំនិញតាមអនទ្បាញមានជាង៥០០លាននាក់។ ដូចនេះប្រទេសច្រើនណាស់នៅទូទាំងពិភពលោកអាចនឹងឆក់ឳកាសលក់ទំនិញមកចិនតាមរយះអាលីបាបា។
ចំនួនប្រជាជន ដែលថ្នាក់កណ្តាលមានចំនូលមធ្យមកំពុងមានការកើនខ្លាំងនៅប៉ុន្មានឆ្នាំទៀតនឹងកើនដល់ជាង៥០០លាននាក់។ ពេលនោះហើយដែលចិននឹងត្រូវការទំនិញច្រើនណាស់ពីពិភពលោក។ បើនិយាយពីភ្ញៀវទេសចរណ៍វិញក្នុងមួយឆ្នាំចិនជាង១៥០លាននាក់បានធ្វើដំណើរចេញក្រៅប្រទេស។
មហាសេដ្ឋីរូបនេះ បានបញ្ជាក់ថា ចំនួននេះគឺស្មើរប្រៀបដូចប្រទេសទាំងមូលកំពុងរំកិលដើរលេង។ នៅកម្ពុជាភ្ញៀវចិនក៏ជាប់ជាភ្ញៀវលេខមួយមានចំនួនច្រើនជាងគេបំផុតផងដែរ៕