មិនធម្មតាមែន ! តារាបាល់បោះអាមេរិកបានបង្រៀនកូនស្រីរបស់ខ្លួន ធ្វើយ៉ាងណាឲ្យចេះរក្សារលុយ និងបង្កើនលុយ
អតីតកីឡាបាល់បោះអាមេរិក លោក Alex Rodriguez បានបង្រៀនកូនស្រីជាទីស្រឡាញ់នូវរឿងសំខាន់មួយក្នុងជីវិតរបស់ពួកគេនោះគឺការចេះទុកដាក់លុយកាក់ និងការសន្សំប្រាក់របស់ពួកគេ ហើយធ្វើយ៉ាងណា ដើម្បីឲ្យលុយរបស់ពួកគេមានចរន្ត និងបង្កើនលុយឲ្យបានច្រើនបំផុត។
ចំពោះមេរៀនដែលលោកបានបង្រៀនកូនស្រីរបស់លោកនោះ គឺគាត់បង្រៀនកូនស្រីរបស់លោកឲ្យចេះវិនិយោគតាំងពីក្មេង ជាក់ស្ដែងលោកបានបង្រៀនកូនស្រីគាត់ទាំង២ ដែលទើបមានវ័យ១១និង១៤ឆ្នាំ ឲ្យវិនិយោគលើភាគហ៊ុនកាលពី៥ឆ្នាំមុន ហើយពេលនេះលុយពួកគេកើនឡើងទ្វេដងតាមរយៈការវិនិយោគនេះ។
បើតាមអតីតកីឡាបាល់បោះរូបនេះ បានលើកឡើងថា ការវិនិយោគគឺជាផ្លូវដ៏ប្រសិទ្ធភាពមួយក្នុងការកសាងទ្រព្យធន ហើយជាពិសេស បើអ្នកបើអ្នកចាប់ផ្ដើមវិនិយោគតាំងពីក្មេងនោះ អ្នកនឹងមានឱកាសក្នុងការកសាងទ្រព្យធនបានកាន់តែលឿន។
ដូច្នេះហើយ លោកតែងតែផ្ដល់ដំបូន្មានដល់អត្តពលិកជំនាន់ក្រោយថា បើអ្នករកលុយបានច្រើនក្នុងវ័យខ្ទង់២០ ឬ ៣០ ត្រូវតែយកលុយទៅបង្កើតលុយតាមរយៈការវិនិយោគនេះឯង លោកក៏បានសង្កត់ធ្ងន់ថាអ្នកនឹងមានឱកាសអាចក្លាយជាអ្នកមានបាន ប្រសិនបើចេះ សន្សំលុយហើយឆ្លាតក្នុងការចាយលុយ ជាពិសេស យកលុយទៅបង្កើតលុយតាំងពីក្មេងកាន់តែល្អ៕