បច្ចុប្បន្ននេះអ្នកលក់តាមអនឡាញកំពុងតែមានការពេញនិយមបំផុត ព្រោះថា ការរកស៊ីតាមប្រភេទបែបនេះវាជាទីផ្សារមួយ ដែលប្រជុំទៅដោយមនុស្សជាច្រើនប្រើប្រាស់សង្គមហ្វេសប៊ុក ហើយការប្រើប្រាស់បណ្តាញសង្គមនេះមានយុទ្ធសាស្ត្រជាច្រើនក្នុងការទាញអតិថិជន ដោយមិនចាំបាច់ជួបអតិថិជនផ្ទាល់។
ជាពិសេសទៅទៀត ក្នុងប្រទេសកម្ពុជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានភាពទូលំទូលាយ ហើយប្រសិនបើយើងមានផលិតផលសម្រាប់លក់ នោះវាក៏ជាឳកាសនៃការលក់របស់យើងផងដែរ។ លើសពីរនេះទៅទៀតក្នុងការលក់ យើងគប្បីតែស្តាប់ពីរការបរាជ័យ ជោគជ័យនៅក្នុងការលក់ពីរបុគ្គលល្បីៗនៅលើពិភពលោក ហើយគួរតែយកមក បង្កើតយុទ្ធសាស្រ្តថ្មីមួយបន្ថែមទៀត និងចេះគ្រប់គ្រងការលក់អោយបានច្បាស់លាស់ ត្រូវឡាយផលិតផលរបស់អ្នកទៅលើ Instragram Facebook ជារៀងរាល់ថ្ងៃដើម្បីអោយផលិតផលរបស់អ្នកកាន់តែមានសន្ទុះកាន់តែខ្លាំង ហើយគួរតែមានការបញ្ចុះតម្លៃពីរ៥% ទៅ១០%ជារៀងរាល់ខែ។
ក្នុងការលក់យើងគួរតែណែនាំអត្ថប្រយោជន៍ផលិតផលរបស់យើង ទៅកាន់អតិថិជនរបស់យើងជាមុនសិន បើសិនពួកគាត់យល់ច្បាស់ពីរផលិតផលយើងហើយនោះ យើងនិងអាចរកចំណូលបានច្រើនក្នុងមួយខែ ក៏ប៉ុន្តែយើងគួរតែលក់ទៅកាន់អតិថិជនរបស់យើងមានតម្លៃសមរម្យ តែមានប្រសិទ្ធភាពខ្ពស់។ជារួមមកអ្នកលក់គ្រប់រូបគួរតែយកចំណេញតិច តែមានអតិថិជនគាំទ្រច្រើន បើសិនជាមានពេលអ្នកទាំងអស់គ្នាគួរតែចាប់ផ្តើមសិក្សាពីរការលក់អោយច្រើន យល់ដឹងពីរការទំនាក់ទង ការនិយាយស្តី ទៅកាន់ពួកគាត់ នោះអ្នកទាំងអស់គ្នានិងទទួលបានជោគជ័យហើយក៏អាចរកចំណូលបានច្រើនផងដែរ៕