វ៉ា វណ្ណថា ៖ អតីតពលករនៅកូរ៉េ​សល់ប្រាក់​ត្រឹម​តែ២៤,០០០$ រកស៊ីក្លាយជាម្ចាស់ក្រុមហ៊ុន​ម្កុដ​168 Skin Care+

អតីត​ពលក​រធ្វើការនៅប្រទេសកូរ៉េ​ លោក វ៉ា វណ្ណាថា ដែលជាអ្នកមានស្រុកកំណើត​នៅខេត្តស្វាយរៀង​ បាន​សល់​ប្រាក់ខ្លះ​និង​បានទិញ​ផ្ទះ​មួយកន្លែង​ស្ថិតនៅ​តំបន់បឹងស្នោរ ក្រុងភ្នំពេញ​ រាជធានីភ្នំពេញ​ ដើម្បី​ប្រកប​របរ​ធ្វើអាជីវកម្ម​ និងបើកក្រុមហ៊ុនមួយ​នៅទីនោះផងដែរ​។

ប្រាកដណាស់បន្ទាប់ពីទិញផ្ទះរួច លោក វណ្ណថា សល់ប្រាក់ត្រឹមតែ២៤០០ដុល្លារ ប៉ុណ្ណោះ  ដើម្បីរកស៊ី មានមិត្តភក្តខ្លះប្រាក់ថាអោយទៅកូរ៉េវិញទៅ ដើម្បីរកដើមទុនបន្ថែម ឯខ្លះទៀតប្រាប់គាត់អោយប្រញ៉ាប់រកការងារនៅភ្នំពេញមួយធ្វើទៅ  ព្រោះដើមទុនតិចតួចប៉ុណ្ណឹងចាយមិនបានយូរនោះទេ។

មិនមែនយោបល់មិត្តភក្តិបងប្អូន មិនល្អនោះទេ  តែមិនមែនផ្លូវដែរវណ្ណថា  ត្រូវជ្រើសរើសដើរព្រោះគាត់បានសម្រេចចិត្តរួចហើយ ថាកាល នៅកូរ៉េធ្វើការអោយគេឆ្អែតឆ្អន់ហើយ ហេតុអ្វីបានជាមកដល់ស្រុកខ្មែរវិញត្រូវធ្វើការអោយគេទៀត?

សហគ្រិនវ័យក្មេងរូបនេះ តែងមានគំនិតចង់កែប្រែជីវិត ពីពលករស្រុកគេ  ទៅជាម្ចាស់សហគ្រិនដ៏ល្បីល្បាញម្នាក់នៅស្រុកខ្មែរ ទោះបីជាគាត់ត្រូវចាប់ផ្តើមពីដើមទុនតិចតួចក៏ដោយដោយភាពតស៊ូរនិងតាំងចិត្ត  រយៈពេលមិនដល់មួយឆ្នាំផង  គាត់បានផ្លាស់ប្តូរពីពលករស្រុកគេ  មកជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាងមួយ  ដែលបានបោះជំហ៊ានបានរហូតដល់ ទៅ៨សាខា  និងចែកចាយតាមប្រព័ន្ធអនឡានរហូតដល់ទៅ៦ប្រទេស ជាពិសេសប្រទេសដែលមានបងប្អូនខ្មែររស់នៅ (កម្ពុជា, អាមេរិក, កូរ៉េ, ជប៉ុន, ថៃ, និងអូស្រ្តាលី)។

បន្ថែមពីលើនេះ គាត់ក៏បានបើកឱកាសអោយបងប្អូនដែលជាពលករ  ពលការនីសិស្សនិសិត្ស  ពិសេសយុវជនខ្មែរ  ចេះជំនាញរកស៊ីអនឡាញ ដោយចំណាយដើមទុនត្រឹមតែ១០០ដុល្លារប៉ុណ្ណោះ។

យុវជន វ៉ា  វណ្ណថា ចង់ឃើញប្រេន  168 Skin Care+ ដែរមានឡូកូ ឃ្មុំពាក់ម្កុដ  ក្លាយជាប្រេនគ្រឿងសម្អាងល្បីល្បាញលក្ខណៈអន្តរជាតិ (Internatnal Brand)  ដ៏ពេញនិយមដែរកើតចេញពីស្នាដៃសហគ្រិនខ្មែរ៕