លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាសហគ្រិនជោគជ័យម្នាក់នៅកម្ពុជា ដែលពលរដ្ឋកម្ពុជាបានស្គាល់ ស្ទើរគ្រប់គ្នានោះ។ លោកធ្លាប់បានលើកឡើងថា ចង់បើកអាជីវកម្មជោគជ័យ ត្រូវ បើកអាជីវកម្មណាដែលស៊ីមិនចេះអស់ម៉ូយ និងស៊ីមិនចេះទ្រលាន់។
លោកឧកញ៉ាបានពន្យល់ថា អាជីវកម្មដែលស៊ីមិនចេះអស់ម៉ូយ មិនចេះ ទ្រលាន់ អាជីវកម្មនេះមានច្រើនណាស់នៅប្រទេសកម្ពុជាគ្មានអ្នក ធ្វើទេ តែប្រសិនបើអាជីវកម្មនឹងគេធ្វើហើយ យើងធ្វើឲ្យខុសពី គេទៅ ទំាង គុណភាព សេវាកម្មល្អ ទីតំាងហាងជាដើម វានឹងទៅជាអាជីវកម្មថ្មី។ លោកក៏ចង់បញ្ជាក់ទៅកាន់សហគ្រិនថ្មីថ្មើងបើចង់ជោគជ័យក្នុងអាជីវកម្ម ត្រូវពិចារណាជ្រើសយកអាជីវកម្មណាគេមិនទាន់ធ្វើ ហើយត្រូវរកស៊ីពីតូច ប៉ុន្តែធ្វើឲ្យខ្លឹម ហើយក៏កុំរំពឹងថានឹងចំណេញញភ្លាមៗ ធ្វើមេ្តចឲ្យទូទាត់ស្មើសិន ព្រោះធ្វើអាជីវកម្មយ៉ាងហោចណាស់ក៏រយៈពេល៣ឆ្នាំដែរបានរកចំណេញឃើញ។
ជាការពិតណាស់ ប្រសិនបើអាជីវកម្មមួយដែលមានរួចស្រេចហើយ តែយើងធ្វើដូចគេនោះ វានឹងមិនមានឥទ្ធិពលលើអតិថិជននោះទេតែបើយើងចេះកែច្នៃរបស់ដែលមានស្រាប់ទៅជារបស់ថ្មីមួយទៀតនោះ នឹងមានការទាក់ទាញ ប្លែក ភា្ជប់ជាមួយសេវាកម្មល្អ ការរចនាហាង ទីតំាងជាដើម នោះកត្តាជោគជ័យនឹងមានច្រើន។ ប៉ុន្តែបច្ចុប្បន្ន មានការបើកអាជីវកម្មដូចគ្នាៗជាច្រើន នោះវានឹងប្រឈមនឹង ការបរាជ័យច្រើនជាង មុខរបបណាដែលមិនសូវមានគេបើក នោះកត្តាជោគជ័យនឹងមានច្រើន៕