លោក Matthew McConaughe គឺជាតារាសម្ដែង អ្នកនិពន្ធ និងជាផលិតករជនជាតិអាមេរិក។ លោក Matthew McConaughey កើតនៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ១៩៦៩ ក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក។ លោកធ្លាប់ទទួលបានពានរង្វាន់ជាច្រើន ហើយល្បីល្បាញទូទាំងពិភពលោក។
មិនត្រឹមតែភាពជោគជ័យក្នុងវិស័យសិល្បះប៉ុណ្ណោះទេ លោកមានជាទស្សនជាច្រើនសម្រាប់មនស្សគ្រប់គ្នាក្នុងពិភពលោក។ ខាងក្រោមនេះគឺជាសម្រង់សម្ដីទាំង៧ របស់លោក ដែលលោកអ្នកគួរអានទាញយកអត្ថន័យ៖
១) «ជីវិតរបស់ខ្ញុំគឺជាផ្លូវ ដូចនេះខ្ញុំត្រូវតែបន្តដំណើរទៅមុខទៀត»។
២) «អ្នកត្រូវសិក្សាអំពីភាពបរាជ័យជាជាងភាពជោគជ័យ»។
៣) «ជីវិតគឺជាសញ្ញាក្បៀស មិនមែនជាសញ្ញាខណ្ឌ»។
៤) «វីរបុរសមិនមែនសម្រេចរឿងអស្ចារ្យតែម្ដងនោះទេ ប៉ុន្តែពួកគេធ្វើរឿងសាមញ្ញៗម្ដងហើយម្ដងទៀត និងផ្ដោតអារម្មណ៍លើកិច្ចការទាំងនោះយ៉ាងយកចិត្តទុកដាក់»។
៥) «ខ្ញុំជឿជាក់លើពេលបច្ចុប្បន្ន និងធ្វើឲ្យថ្ងៃមួយៗមានប្រយោជន៍។ ខ្ញុំមិនចំណាយពេលផ្ដោតអារម្មណ៍ទៅលើអតីតកាលនិងអនាគតកាលនោះទេ»។
៦) «និយាយអរគុណ។ រីករាយពេញចិត្តនឹងអ្វីដែលអ្នកមាន។ អ្នកនិយាយអរគុណកាន់តែច្រើន អ្នកនឹងទទួលបានកាន់តែច្រើនការអរគុណកាន់តែច្រើន។ ការដឹងគុណតែងតែផ្ដល់ប្រយោជន៍ត្រលប់មកវិញ»។
៧) «ភាពភ័យខ្លាចមានពីរប្រភេទ៖ ទី១ អ្នកទទួលយក និងទី២ អ្នកស្ដាប់ ហើយរកវិធីផ្សេង»៕