ឧកញ៉ាគួច ម៉េងលី ៖ ខ្ញុំបានឃើញក្មេងជំនាន់ក្រោយចង់ក្លាយជាអ្នកជំនួញ ប៉ុន្តែពួកគេមិនបានត្រៀមរឿងសំខាន់នេះទេ
សហគ្រិនវ័យក្មេងនៅកម្ពុជា ជាច្រើនកំពុងតែផុសផលក្នុងការធ្វើអាជីវកម្មខ្លួនឯងទាំងដែរគាត់មិនទាន់យល់ពីរហានិភ័យខ្ពស់ក្នុងការធ្វើអាជីវកម្ម តែលោកក៏សុំសរសើរដែលកូនខ្មែរអាចអភិវឌ្ឍន៍ខ្លួនឯងបានរីកចម្រើនដល់ដំណាក់កាលនេះ។ ជាការពិតណាស់ ការបើកអាជីវកម្មប្រាកដជាទទួលបានជោគជ័យបើអ្នកទាំងអស់គ្នាបើកដោយការយល់ពីរក្បួនរបស់វាអោយបានច្បាស់ តែក៏ឆាប់បរាជ័យបើអ្នកបើកដោយសារជោរតាមគ្នា។
ខាងក្រោមនេះជាសម្តីរបស់ឧកញ៉ាគួច ម៉េងលី បានផ្តាំផ្ញើទៅសហគ្រិនវ័យក្មេងទាំងអស់មិនគួរមើលរំលងពេលចាប់ផ្តើមធ្វើអាជីវកម្ម៖
១.យល់ពីរសេដ្ឋកិច្ចជាតិ
លោកឧកញ៉ា បាននិយាយថាឃើញសហគ្រិនជាច្រើនគាត់ចាប់ផ្តើមធ្វើអាជីវកម្មអត់បានស្វែងយល់ពីរសេដ្ឋកិច្ចជាតិអោយច្បាស់នោះទេ ហេតុនេះហើយទើបធ្វើអោយគាត់បរាជ័យខ្ពស់ក្នុងការធ្វើអាជីវកម្ម។ នៅក្នុងការធ្វើអាជីវកម្មមុននឹងចាប់ផ្តើមយល់ពីរផែនការទីផ្សារអោយច្បាស់ ដើម្បីងាយស្រួលក្នុងការធ្វើជំនួយ មិនមែនចេះតែរកស៊ីឆៅៗ ឃើញគេជោគជ័យក៏ចង់ជោគជ័យដូចគេទាំងដែលខ្លួនឯងអត់ទាន់យល់ពីរអ្វីសោះនោះទេ។
២. ផ្លាស់ប្តូរគំនិតខ្លួនឯង
លោកឧកញ៉ា មានប្រសាសន៍ថាឃើញកូនខ្មែរមួយចំនួនចូលចិត្តគិតថារឿងរកស៊ី រឿងធ្វើអាជីវកម្មមានតែកូនចៅចិនទេដែលអាចធ្វើបាន ចំណែកកូនខ្មែរធ្វើមិនបាននោះទេ តែសំរាប់ការយល់របស់លោកឧកញ៉ាវិញគ្មានអ្វីដែលកូនខ្មែរធ្វើមិនបាននោះទេ អោយតែពួកយើងតាំងចិត្តនោះវាប្រាកដជាបានផលជាក់ជាមិនខាន។ លោកបានបន្តថា មូលហេតុដែលពួកគាត់តែងតែបរាជ័យក្នុងការធ្វើជំនួញដោយសារពួកគាត់ចូលចិត្តគិតថាខ្លួនឯងអន់ ខ្លួនធ្វើមិនបានដូចគេទើបធ្វើអោយអាជីវកម្មមួយៗមិនអាចឈរជើងបានយូរអង្វែងនោះ។
៣.ត្រូវមានបទពិសោធន៍ការងារ
លោកឧកញ៉ា បន្តថាមានកូនខ្មែរជាច្រើនរៀនចប់ដល់ទៅបណ្ឌិតតែគោលបំណងពួកគាត់ចេញមកគឺចង់រកស៊ីខ្លួនឯងតែម្តង ទាំងដែលពួកគាត់គ្មានបទពិសោធន៍នៅក្នុងការងារសូម្បីតែបន្តិច។ តាមការគិតរបស់លោកវិញលោកឧកញ៉ាបានលើកឡើងថា ទោះបីរៀនចប់បណ្ឌិត បរិញ្ញាប័ត្រ ម៉ាស្ទ័រចេញមកធ្វើជាបុគ្គលិកគេវាមិនទៅអន់អីនោះទេ បើចង់អោយអាជីវកម្មមួយជោគជ័យយើងគួរតែធ្វើជាបុគ្គលិកគេសិន ដើម្បីអោយយល់ដឹងពីរការនាំចេញ នាំចូល ការចចារ ការរើសបុគ្គលិក នោះហានិភ័យក្នុងការបរាជ័យតិចបំផុតបើអ្នកយល់ពីរវាកាន់តែច្បាស់៕