បើនិយាយពីផលិតផលសំលៀកបំពាក់ម៉ាកZARA វិញអ្នកដែលនិយមប្រើប្រាស់ផលិតផលនេះប្រាកដជាស្គាល់ច្បាស់ជាក់ជាមិនខាន ពីព្រោះម៉ាកនេះជាម៉ាកសំលៀកបំពាក់ល្បី និងជាម៉ាកដែលស្ថិតនៅក្នុងតារាងលំដាប់កំពូលក្នុងចំណោមម៉ាកសំលៀកបំពាក់ល្បីៗជាច្រើននៅលើពិភពលោក។ អ្នកស្គាល់ហើយពីភាពល្បីល្បាញរបស់ផលិតផល ZARA ប៉ុន្តែអ្នកប្រាកដជាភ្ញាក់ផ្អើលមិនខាននៅដឹងថាផលិតផលZARA អាចរកចំណូលបានរាប់លានដុល្លា និងអាចជួយអោយស្ថាបនិកម៉ាកយីហោនេះក្លាយជាមហាសេដ្ឋីពិភពលោកថែមទៀតផង។
លោក Amancio Ortega គឺជាស្ថាបនិកយីហោសំលៀកបំពាក់ម៉ាកZARA ហើយលោក Amancio Ortega មហាសេដ្ឋីលំដាប់ទី៦ ដែលមានចំណូលសរុបប្រមាណ៧០ពាន់លានដុល្លា ក្នុងឆ្នាំ២០១៨នេះ ។ លោក Amancio Ortega មានសញ្ជាតិអេស្ប៉ាញ ហើយលោកគឺជាម្ចាស់ភាគហ៊ុនធំបំផុត ចំនួន៥៩%នៃក្រុមហ៊ុន Inditex ជាក្រុមហ៊ុនចែកចាយផលិតផលសម្លៀកបំពាក់ដ៏ធំបំផុតនៅលើពិភពលោក បន្ទាប់ពីក្រុមហ៊ុន The Arteixo ដែលជាក្រុមហ៊ុនមេរបស់ Zara និងក្រុមហ៊ុនចែកចាយសម្លៀកបំពាក់ម៉ាកយីហោល្បីៗ ចំនួន៨ក្រុមហ៊ុនផ្សេងទៀត ដែលមានប្រតិបត្តិការជាង៧,០០០ហាង នៅជុំវិញពិភពលោក។ ដូច្នេះហើយ លោក Amancio Ortega ត្រូវបានគេស្គាល់ថាជាបិតានៃសម្លៀកបំពាក់យីហោល្បីលើលោក។
លោកបានបន្ថែមថា ទោះបីជាលោក Amancio Ortega ក្លាយជាមហាសេដ្ឋីលំដាប់ទី៦ និងមានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយ ក៏លោកមិនដែលអួតអាង និងមិនសូវចេញមុខមាត់ក្នុងសង្គមឡើយ។ មូលហេតុនេះហើយទើបមនុស្សទូទៅមិនសូវបានដឹងពីសកម្មភាពរបស់លោក៕