តើអ្នកធ្លាប់ស្រមៃថា ថ្ងៃណាមួយអ្នកនឹងក្លាយជាអ្នកមានដែរឬទេ? បើយោងតាមទស្សនៈរបស់បុគ្គលជោគជ័យជុំវិញពិភពលោកបានយល់ឃើញថា គំនិតគឺជាលុយ។ ចង់ក្លាយជាអ្នកមាន អ្នកត្រូវតែជឿជាក់ថា អ្នកនឹងអាចធ្វើវាបាន។ មានមហិច្ឆតា មានគំនិតល្អៗ និងមានវិន័យល្អចំពោះខ្លួនឯង គឺជាមូលដ្ឋានគ្រឹះនៃការបង្កើតទ្រព្យសម្បត្តិ។
ហេតុដូច្នេះហើយមុនចង់ក្រសោបយកភាពមានបាននេះ អ្នកត្រូវបណ្ដុះផ្នត់គំនិតរបស់អ្នកឲ្យបានជាមុនសិនជាមួយនឹងសម្រង់សម្ដីដ៏មានតម្លៃខាងក្រោមនេះ៖
១.ពេលវេលាជាមាសប្រាក់
«ភាពខុសគ្នាតែមួយគត់ រវាងអ្នកមាន និងអ្នកក្រគឺថា តើពួកគេប្រើប្រាស់ពេលវេលាដោយរបៀបណា?»
-លោក Robert Kiyosaki
២.ចំណេះគឺជាទ្រព្យ
«បើអ្នកស្វែងរកចំណេះកាន់តែច្រើន អ្នករកលុយបានកាន់តែច្រើន»
-លោក Frank Clark
៣.វិនិយោគលើចំណេះដឹង បានប្រាក់ចំណេញគ្មានដែនកំណត់
«ការវិនិយោគលើចំណេះដឹង គឺជាការវិនិយោគដែលបានផ្តល់ប្រាក់ចំណេញល្អជាងគេបំផុត»
-លោក Benjamin Franklin
៤.មានបណ្ណាល័យក្នុងផ្ទះប្រសើរជាងមានទូរទស្សន៍ទំនើប
«អ្នកមាន ទិញទូរទស្សន៍តូចមួយ និងមានបណ្ណាល័យធំនៅក្នុងផ្ទះ រីឯអ្នកក្រមានបណ្ណាល័យតូចមួយតែទិញទូរទស្សន៍ធំដាក់ក្នុងផ្ទះ»
-លោក Zig Ziglar
៥.គំនិតគឺជាលុយ
«មនុស្សមានទ្រព្យសម្បត្តិហូរហៀរដោយសារគំនិត មិនមែនដោយសារលុយនោះទេ»
-លោក Robert Collier-
៦.គ្មានលុយមិនមែនជាបញ្ហានោះទេ
«បើហោប៉ៅរបស់អ្នកមិនមានលុយ វាមិនមែនជាបញ្ហានោះទេ។ អ្វីដែលជាបញ្ហាគឺគ្មានគំនិត និងបេះដូងដើម្បីរកលុយ»
-លោក Norman Vincent Peale
៧.ពេលវេលាគឺជាគណនីសន្សំក្នុងធនាគារ
«មួយថ្ងៃៗ គឺជាគណនីធនាគារ ហើយពេលវេលាគឺជាមាសប្រាក់របស់អ្នក។ គ្មានអ្នកណាមាន គ្មានអ្នកណាក្រ មួយថ្ងៃៗ យើងម្នាក់ៗមាន ២៤ ម៉ោងដូចគ្នា»។
-លោក Christopher Rice
៨.ខ្វះភាពជឿជាក់ ពិបាកនឹងក្លាយជាអ្នកមាន
«តើអ្វីទៅដែលរារាំងមិនឲ្យអ្នកក្លាយជាអ្នកមាន? រឿងនេះគឺសាមញ្ញទេ គឺដោយសារតែខ្វះភាពជឿជាក់។ ដើម្បីអាចក្លាយជាអ្នកមានបាន អ្នកត្រូវជឿថា អ្នកអាចធ្វើវាបាន ហើយអ្នកត្រូវតែធ្វើសកម្មភាពចាំបាច់ជាច្រើនដើម្បីសម្រេចគោលដៅនេះ»។
-លោកស្រី Suze Orma
៩.មានកើតចេញពីទម្លាប់
«ទ្រព្យសម្បត្តិស្តុកស្តម្ភ កើតចេញពីទម្លាប់ដ៏ល្អបំផុតមួយ»
-លោក John Jacob Astor
១០.មានគំនិត មានអ្វីៗទាំងអស់
«រាល់ភាពជោគជ័យ រាល់ភាពមានបាន គឺផ្តើមចេញពីគំនិតរបស់មនុស្សម្នាក់ៗ»
-លោកNapoleon Hil