មហាសេដ្ឋីដែលមានឈ្មោះល្បីល្បាញ និងមានទ្រព្យសម្បត្តិច្រើនមហាសាលលោក Warrent Buffet មានរបៀបរស់នៅក្នុងជីវិតសព្វថ្ងៃយ៉ាងសាមញ្ញបំផុត ដោយរូបលោកប្រើប្រាស់ទូរស័ព្ទធម្មតានៅឡើយ ហើយរស់នៅក្នុងផ្ទះមួយយ៉ាងធម្មតាបំផុតនៅ Omaha, Nebraska។
លោក Warrant Buffet ត្រូវបានគេទទួលស្គាល់ថា ជាអ្នកវិនិយោគដែលជោគជ័យបំផុតក្នុងវិស័យមូលបត្រ។ វិធីសាស្រ្ដបីធំៗ ដែលលោកបានអនុវត្តន៍អាចផ្នែកមួយនាំឲ្យលោកជោគជ័យក្នុងផ្សារមូលបត្រ។ លក្ខណៈ៣ដែលលោក គឺមានភាពអត់ធ្មត់ មានវិន័យ និងបញ្ជៀសហានិភ័យតាមរបៀបប្លែកពីគេ។
១.មានភាពអត់ធ្មត់
វិនិយោគិនពិតប្រាកដ ពួកគេមិនខ្វល់ខ្វាយពីភាពមានបាននៅថ្ងៃស្អែកនោះទេ។ មនុស្សដែលចង់មានឆាប់ប្រាកដជាមិនអាចសមតាមបំណងភ្លាមៗនោះឡើយ។ របៀបក្លាយជាអ្នកមានក្នុងការវិនិយោគលើផ្សារហ៊ុន គឺត្រូវការភាពអត់ធ្មត់ខ្ពស់។ ការវិនិយោគក្នុងស្ថានភាពមួយចំនួនមិនខុសពី សុភាសិតខ្មែរ ដែលបានពោលថា តក់ៗពេញបំពង់ឆុងៗក្រពប់អស់់។
២.មានវិន័យ
ការឡើងចុះក្នុងផ្សារភាគហ៊ុនជារឿងធម្មតា ដូចគ្នាទៅនឹងហ្គេមតែងតែមានចាញ់ឈ្មះ ពោលគឺយើងមិនអាចឈ្នះរហូតបាននោះទេ។ ប៉ុន្ដែដើម្បីឈ្នះល្បែងនេះ អ្នកត្រូវប្រកាន់ខ្ជាប់នូវវិន័យខ្លួនឯងក្នុងការប្រមូលផ្ដុំនូវគំនិត ផ្សារភ្ជាប់ជាមួយហ្នឹងនិស្ស័យដ៏ត្រឹមត្រូវរបស់អ្នក ដែលកត្តាទាំងពីរនេះសំខាន់ជាងអ្នកប្រើប្រាស់ IQ របស់អ្នកទៅទៀត។
៣.បង្ការហានិភ័យ
នៅក្នុងឆ្នាំ ២០១៨ លោក បានផ្ញើរសំបុត្រទៅកាន់ ភាគហ៊ុនិក របស់គាត់ថា “ការវិនិយោគជាសកម្មភាពនៃការប្រើប្រាស់នាពេលបច្ចុប្បន្នធ្វើឡើងក្នុងគោលបំណងទទួលបានការប្រើប្រាស់ក្នុងទំហំធំនាពេលក្រោយ។ ហានិភ័យមានន័យថា កម្មវត្ថុរបស់យើង គឺមិនអាចសម្រេចទៅបាន។ និយាយបែបងាយ គឺថា កម្មវត្ថុ សម្រេចទៅមិនបានតាមផែនការដោយសារតែហានិភ័យ ‘Risk’ is the possibility that this objective won’t be attained។
លោកបានលើកឡើងថា ដើម្បីជៀសពីហានិភ័យបាន អ្នកវិនិយោគផ្សារហ៊ុន មិនមែនផ្ដូរទិសដៅទៅរកការវិនិយោមួយដែលមានសុវត្ថិភាពដូចជាមូលបត្របំណុលតែមួយមុខនោះទេ។ លោកបានបន្ថែមថា វិនិយោគិនដែលប្រាថ្នាវិនិយោគរយៈពេលវែង គួរតែធ្វើពិពិធកម្មទៅលើការវិនិយោគច្រើនមុខ ដើម្បីបញ្ជៀសហានិភ័យបាន៕