ភាពជោគជ័យមិនមែនសុទ្ធតែកើតមានឡើងសម្រាប់មនុស្សគ្រប់រូបនោះទេ ទាល់តែមានការខិតខំប្រឹងប្រែងតាមក្បួនយុទ្ធសាស្ត្រផ្សេងៗ គ្រាន់តែទទួលបានជោគជ័យឆាប់ ឬយូតែប៉ុណ្ណោះ។ មហាសេដ្ឋីជាច្រើន បានខិតខំអស់ពីកម្លាំងកាយចិត្ត ទម្រាំអាចទទួលជោគជ័យដូចសព្វថ្ងៃ។ ខាងក្រោមនេះ ជាពាក្យសំខាន់ៗ ទាំង៥ឃ្លាដែលមហាសេដ្ឋីយល់ច្បាស់ជាងមនុស្សទូទៅ៖
១.អ្វីដែលមិនអាចទៅរួច ៖ មហាសេដ្ឋីដែលធ្វើការយ៉ាងលំបាក និង រកប្រាក់បានយ៉ាងច្រើនដោយខ្លួនឯងនោះ ដឹងថាគ្មានរឿងអ្វីដែលមិនអាចទៅរួចនោះទេ។ មហាសេដ្ឋីយល់ច្បាស់ថា គ្មានអ្វីដែលមិនអាចឲ្យមហិច្ឆតា និង សក្ដានុពលរបស់ខ្លួនទៅមិនរួចនោះទេ។ សេដ្ឋីដឹងថាមនុស្សផ្សេងទៀតមិនអាចសម្រេចបានដោយសារតែពួកគេគិតថាខ្លួនមិនអាចទម្លាយរនាំង ឧបសគ្គបាន។
២.ភាពភ័យខ្លាច ៖ ដើម្បីជោគជ័យ អ្នកមិនត្រូវមានភាពភ័យខ្លាចនោះទេ។ មានភាពភ័យខ្លាចជាច្រើនប្រភេទផ្សេងដែលហាមមិនអោយអ្នកសម្រេចគោលដៅរបស់អ្នកបាន។ សេដ្ឋីដឹងថា ការភ័យខ្លាចនេះ គឺជាឧបសគ្គមួយធំបំផុតដែលពួកគេត្រូវការជម្នះដើម្បីជោគជ័យ។
៣.ការព្យាយាម ៖ មានពាក្យមួយដែលរាល់សេដ្ឋីយល់ច្បាស់បំផុត គឺការព្យាយាម។ការធ្វើអាជីវកម្មគឺពិតជាមានការលំបាក។ កំហុស បរាជ័យ និងមេរៀនជាច្រើនដែលអ្នកត្រូវជួបនៅលើផ្លូវជំនួញនេះ ប៉ុន្តែវាអាចជួយអ្នកឲ្យក្លាយជាមនុស្សល្អប្រសើរជាងមុន ប្រសិនបើមិនបោះបង់។
៤.ការអត់ធ្មត់ ៖ ប្រសិនបើអ្នកមិនដឹងថាអ្វីជាការអត់ធ្មត់ នោះអ្នកនឹងមិនអាចឈានទៅដល់ គោលដៅរបស់អ្នកឡើយ។ ប្រសិនបើ ចង់ក្លាយជាអ្នកមានអ្នកត្រូវតែមានការអត់ធ្មត់។
៥.គោលដៅ ៖ នៅក្នុងវចនានុក្រមរបស់សេដ្ឋីគ្មានពាក្យណាធំជាងពាក្យ «គោលដៅ» នោះទេ។ទាមទារក្ដីសុបិនអោយធំ និង ធ្វើអ្វីដែលអ្នកអាចធ្វើទៅបានដើម្បី សម្រេចគោលដៅនិងសុបិនរបស់អ្នក៕