ចំនេះជាអាហារ ប្រាជ្ញាជាអាវុធ គឺជាពាក្យសុភាសិតខ្មែរយើង ដែលបានតាក់តែងឡើងក្នុងគោលបំណងប្រៀនប្រដៅកូនចៅជំនាន់ក្រោយអោយខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះវិជ្ជាផ្សេងៗ យកមកដាក់ខ្លួន ដើម្បីជាទុនសម្រាប់បំពេញការងារ ក៏ដូចជាប្រកបមុខរបររកទទួលទានប្រចាំថ្ងៃ។
លោក ឌិន សុមេធារិទ្ធ គឺជាប្រធានសមាគមសណ្ឋាគាប្រចាំប្រទេសកម្ពុជា និងជាអនុប្រធានសមាគមសណ្ឋាគាអាស៊ាន លោកក៏ជាសហស្ថាបនិក និងជាដៃគូរអាជីវកម្មរបស់សណ្ឋាគាមួយចំនួនផងដែរ។ លោក លោក ឌិន សុមេធារិទ្ធ ធ្លាប់មានប្រសាសន៍ថា ខ្ញុំមានឱកាសជោគជ័យដូចពេលនេះ គឺដោយសារខ្ញុំឱ្យតម្លៃលើចំណេះវិជ្ជា។
លោក ឌិន សុមេធារិទ្ធ បានលើកឡើងនេះគឺពិតជាបទពិសោធន៍មួយដ៏ល្អសម្រាប់យើងយកមកអនុវត្តតាមដើម្បីអាចទទួលបានជោគេជ័យដូចជារូបគាត់។ លោកក៏បានលើកឡើងដែរថា ម្តាយរបស់លោកធ្លាប់បានអប់រំ និងទូន្មានលោកថា “មានតែចំណេះវិជ្ជាទេ ដែលអាចអោយកូនមានអនាគតល្អបាន ម្តាយគ្មានអ្វីទេគឺមានតែអោយកូនខំរៀន”។ ដោយសារតែពាក្យសម្តីអប់រំរបស់ម្តាយលោក គឺលោកនេះហើយដែលធ្វើអោយលោកខិតខំសិក្សារ និងស្វែងរកចំនេះវិជ្ជារហូតទទួលបានជោគជ័យដូចពេលបច្ចុប្បន្ននេះ។
យោងតាមបទពិសោធន៍របស់លោក ឌិន សុមេធារិទ្ធ នេះអាចអោយយើងកាន់តែច្បាស់ថានៅក្នុងជីវិតយើងម្នាក់ៗ មិនអាចរស់នៅដោយគ្មានចំនេះវិជ្ជាបានឡើយ។ ចំនេះវិជ្ជាជួយអោយអ្នកជាបុគ្គលម្នាក់ ដែលមានតម្លៃក្នុងសង្គម និងអាចប្រកបរបរចិញ្ចឹមជីវិត និងអាចរកស៊ីទទួលទានបានយ៉ាងងាយស្រួលថែមទៀតផង។
សរុបមកពាក្យដែលចាស់បុរាណបានទូន្មានគឺពិតជាត្រឹមត្រូវពិតប្រកដមែន ដូចច្នេះហើយយើងត្រូវតែខិតខំស្វែងរកចំណេះវិជ្ជាដាក់ខ្លួនអោយបានច្រើន ដើម្បីជួយអោយជីវិតយើងអាចទទួលបានជោគជ័យក្នុងពេលអនាគត៕