មនុស្សគ្រប់គ្នាតែងតែមានគោលដៅរៀងៗខ្លូន ហើយតែងតែខិតខំតស៊ូ និងព្យាយាមពុះពារនូវរាល់ការលំបាកទាំងឡាយ ដើម្បីអោយខ្លួនបានសម្រេចនៅអ្វីដែលខ្លួនបានប៉ងប្រាថ្នា និងបានសម្រេចនូវគោលដៅមួយដែលខ្លួនបានកំណត់នោះ។
Jorge Paulo Lemann គឺជាមហាសេដ្ឋីស្រាបៀរបស់ប្រទេស ប្រេស៊ីល លោកធ្លាប់បានលើកឡើងថាចង់ជោគជ័យនៅក្នុងជីវិតអ្នកត្រូវមានគោលដៅតែមួយគត់ ហើយខំប្រឹងធ្វើវាអោយអស់ពីសមត្ថភាពរបស់អ្នក។ លោក Jorge Paulo Lemann លើកឡើងបែបនេះគឺលោកចង់មានន័យថាជីវិតមនុស្សយើងមិនអាចមានក្តីស្រម៉ៃ ឬគោលដៅ លើសពីមួយបានទេ។
នៅពេលដែលអ្នកមានក្តីស្រម៉ៃ និងគោលដៅច្រើននោះ អ្នកនិងក្លាយជាបុគ្គលម្នាក់ដែលមានចិត្តរារែក ធ្វើខាងនេះខ្លាចខុសខាងនោះ រកស៊ីខាងនេះខ្លាចមិនបានរកស៊ីខាងនោះ ដូច្នេះហើយខួរក្បាលរបស់អ្នកត្រូវបែងចែកជាច្រើនចំណែក ហើយមូលហេតុដែលធ្វើអោយអ្នកងាយនិងទទួលនូវភាពបរាជ័យ។
ចំណុចមួយទៀតប្រសិនបើអ្នកមានគោលដៅតែមួយ គឺអ្នកងាយស្រួលនិងរៀបចំវាអោយបានល្អ និងងាយស្រួលក្នុងការគិត ព្រមទាំងមានពេលវេលាច្រើននៅក្នុងការសិក្សារស្រាវជ្រាវ ក៏ដូចជាស្វែងយល់ពីវិធីសាស្ត្រផ្សេងៗដើម្បីអភិវឌ្ឍន៍នូវចំនេះដឹងរបស់អ្នកថែមទៀតផង។ បើសិនជាអ្នកមានគោលដៅតែមួយ គឺអ្នកងាយនិងផ្តោតអារម្មណ៍ ងាយនិងដោះស្រាយបញ្ហា ងាយនិងបង្ការនូវរាល់បញ្ហាដែលកើតមានឡើងជាង អ្នកដែលមានគោលដៅច្រើន។
ដូច្នេះហើយអ្នកមិនគួរមានគោលដៅច្រើននោះទេ ព្រោះវាជារឿងមិនល្អឡើយសម្រាប់អ្នកនៅក្នុងការសម្រេចអោយដល់គោលដៅដូចអ្វីដែលអ្នកបានគិត។ សរុបមកអ្នកគួរតែមានគោលដៅ និងក្តីស្រម៉ៃតែមួយបានហើយ ហើយត្រូវខិតខំធ្វើវាអោយអស់ពីសមត្ថភាព៕