ជូកឺលៀង ៖ ខំប្រឹងរៀបចំផែនការបានយ៉ាងល្អតែគួរឱ្យស្តាយបានសម្រេចទៅវិញ

ជូកឺលៀង អាចថាជាអ្នកប្រាជ្ញដ៏ល្បីមួយរូបក្នុងចំណោមអ្នកប្រាជ្ញដ៏ខ្លាំងសម័យកាល “សាមកុក” នោះ អ្វីដែល​អស្ចារ្យ​នោះ គេមិនព្រមបម្រើអ្នកណាឡើយ ក្រៅពីម្ចាស់ដ៏ល្អរបស់គាត់ គឺ លាវប៉ី ។ នៅមុនពេលចុះពីភ្នំនាគដេក គាត់បាន​និយាយ​ប្រាប់ពីគម្រោងផែនការ ដើម្បី​ស្ដាររាជវង្សហាន់ឡើងវិញ និងមានរយៈពេលច្បាស់លាស់ថែមទៀត។

បន្ទាប់ពី លាវ ប៉ី ថ្វាយបង្គំយក ជូកឺលៀង ជាទីប្រឹក្សាក៏នាំគ្នាចុះពីភ្នំ ដើម្បីទៅធ្វើកិច្ចការធំជាមួយគ្នា។ ពួកគេ ក៏បាន​សម្រេច​កិច្ចការធំៗជាបន្ដបន្ទាប់ ប៉ុន្តែគួរឱ្យស្ដាយពេលដែល លាវ ប៉ី ទទួលបានជោគជ័យកាន់តែធំ កាន់តែមាន​ចិត្ត​អំនួត បូករួមទាំងកំហឹងនឹងការស្លាប់​របស់ គួន អ៊ី ទៀត ធ្វើឱ្យគេលែងស្ដាប់យោបល់ពី ជូកឺលៀង រហូតនាំឱ្យ​ចាញ់​សង្គ្រាម​ដ៏ធំរបស់មេទ័ព លូស៊ីង នៅតុងអ៊ូ។

កំពូល​ទីប្រឹក្សានេះ បានរៀបចំឱ្យទៅវាយភាគខាងជើងមុន (ឆាវភី) បន្ទាប់មកទើបទៅវាយភាគខាងត្បូង (តុងអ៊ូ) និង​បង្រួប​បង្រួមទឹកដីតែម្តង។ ចំពោះគម្រោងផែនការរបស់ ជូកឺលៀង គឺមិនបានទទួលជោគជ័យទេ ដោយសារ​តែត្រូវ​ម្ចាស់​គេច្រានចោល។ បញ្ហានេះ បានធ្វើឱ្យ​ ជូកឺលៀង និងមន្ត្រីមួយចំនួនទៀត បានយល់ច្បាស់ថា “លាវប៉ី” គឺ​បាន​ប្រែ​ប្រួលហើយ។

ប្រសិនបើគេ (លាវប៉ី) ស្ដាប់តាមយោបល់របស់ទីប្រឹក្សា អាចនឹងគ្មានគ្រោះថ្នាក់ និងចាញ់សង្គ្រាមនៅ តុងអ៊ូទេ ថាមិន​ត្រូវ​ក៏​អាចបង្រួមទឹកដីឱ្យសន្តិភាព តាមផែនការមុនពេលចុះពីលើភ្នំមិន​ខានឡើយ។ គ្រោះថ្នាក់ធំបំផុតរបស់មេទ័ព គឺ​មាន​ភាពអំនួតនេះ បើកើតមាន​ហើយពិបាកនឹងជោគជ័យណាស់៕