ខុង​ជឺ​ បាន​ពោលថា ៖ បើ​គេស្តោះទឹក​មាត់ពីក្រោយ​អ្នក​មាន​ន័យ​ថា​អ្នក​ដើរ​មុខ​គេ​

នៅក្នុងសង្គម ការរស់នៅប្រចាំថ្ងៃ វាមិនមែនជារឿងដែលងាយស្រួល និងអាចតម្រូវចិត្តរបស់មនុស្សអស់នោះទេ ព្រោះ​មនុស្សនៅក្នុងលោក​នេះ មានចិត្ត គំនិត និងចំណេះដឹងមិនស្មើគ្នា មិនដូចគ្នាឡើយ។ ដូច្នេះ តើចាំបាច់​អ្វីត្រូវ​ទៅ​តម្រូវ​ចិត្ត​​នឹងមនុស្សច្រណែន​នឹងយើង​ទាំងនោះទៅ?

សូម្បីតែអ្នកប្រាជ្ញចិន និងជាទស្សនវិទូលោកខាងកើតនៃប្រទេសចិន ខុងជឺ លោកក៏បានពោលដែរថា “បើគេស្ដោះ​ទឹក​មាត់​ដាក់ពីក្រោយ​ខ្នងរបស់អ្នក​ គឺមានន័យថាអ្នកកំពុងតែនៅខាងមុខគេ។

ការលើកឡើងនេះ ខុងជឺ ចង់បង្ហាញថា មនុស្ស​ដែលនៅពីក្រោយខ្នងយើង ពួកគេតែច្រណែនយើងដែលដើរពីមុខគេ ដោយបោះជាពាក្យសម្តីមួរបង្កាច់ បង្ខូច​ដល់​កិត្តិយសយើងជាដើម។

ប៉ុន្តែប្រសិនបើយើងដើរពីមុខ​គេ គឺមានន័យថាយើងហ្នឹងបានធ្វើដំណើរមុនគេ ទាំង​ដែលអ្នក​ទាំងនោះមិនទាន់ធ្វើដំណើរមកដល់កន្លែងយើងនេះនៅឡើយទេ។

“នៅក្នុងលោកនេះ អត់មានមនុស្សណាដែលមិនត្រូវគេតិះដៀលទេ” នេះគឺជាការទូន្មានរបស់ព្រះពុទ្ធ។ ហេតុនេះ ចូរកុំ​ខ្វល់​ចិត្តនឹងមនុស្សទាំងនេះ ដែលស្ដោះទឹកមាត់ពីក្រោយខ្នងរបស់អ្នកអី។

ចូរអ្នកឆាប់ធ្វើដំណើរទៅរកគោលដៅ​របស់​អ្នក​ដោយការប្រឹងប្រែង រហូតសម្រេច​គោលបំណង។ អ្នកណាចង់ស្តោះអីក៏ស្តោះទៅ កុំខ្វល់រឿងគេអី មិនយូរ​ទេគេ​នឹង​នៅ​តែស្ដោះនៅទីនេះ តែយើងដើរទៅដល់គោលដៅរបស់យើង៕