ការរស់នៅក្នុងសង្គមបច្ចុប្បន្ន មានការយល់ច្រឡំ លើបញ្ហានេះច្រើនណាស់ រហូតកើតមានជម្លោះរវាងគ្នានិងគ្នាថែមទៀត។ មូលហេតុ គឺមកពីពួកគេម្នាក់ៗ យល់ថាខ្លួនជាអ្នកចេះ អ្នកដឹងគ្រប់រឿង មិនព្រមដាក់ចុះ លោក លីខ្វាន់យូ ជាស្ថាបនិករបស់ប្រទេសសិង្ហាបុរី ១៩២៣ ក្នុងប្រទេសសិង្ហបុរី និងជាអ្នកបង្កើតចលនាឯករាជ្យជាតិសិង្ហបុរីនេះឡើងផងដែរ។
នៅក្នុងនោះ មានផលលំបាកជាច្រើនក្នុងដំណើរនៃបដិវត្តឯករាជ្យជាតិមួយនេះ។ ប៉ុន្តែសម្រាប់យើងថ្ងៃនេះ ចង់លើកយកគំនិតរបស់លោកមួយមកបង្ហាញ តើភាពល្ងង់ខ្លៅ និងភាពជាបណ្ឌិត ជាអ្នកចេះដឹងនោះខុសគ្នាដូចម្តេចខ្លះដែរ?
មនុស្សដែលគេមានចំណេះដឹងពិតប្រាកដ គឺគេដឹងនូវអ្វីដែលគេគួរនិយាយ ហើយនៅពេលណា ជាមួយនរណាជាដើម។ ប៉ុន្តែ បើសម្រាប់មនុស្សល្ងង់វិញ គេដឹងប៉ុន្មាននិយាយប៉ុណ្ណឹង (អាចលើសក៏មាន)។ រហូត គេដាក់រហស្សនាមឱ្យថា “មនុស្សពូកែនិយាយ។ មនុស្សពូកែនិយាយ គឺមានន័យផ្ទុយនឹងពាក្យមួយទៀត “មនុស្សនិយាយពូកែ”។ សុភាសិតបុរាណយើង ពោលថា “មនុស្សឆ្លាតដឹងអ្វីដែលគួរនិយាយ ចំណែកមនុស្សល្ងង់ខ្លៅ គឺនិយាយអ្វីដែលពួកគេបានដឹង”។
បញ្ហាធំបំផុតក្នុងសង្គម ដោយសារតែម្នាក់ៗគិតថាខ្លួនឯងចេះ តែតាមពិតដូចលោក លី បានពោលអ៊ីចឹង។ មនុស្សល្ងង់ខ្លៅមិនមែនជាបញ្ហាទេ ប៉ុន្តែបញ្ហាធំគឺយល់ច្រឡំថាខ្លួនឯងចេះ។ ប្រសិនបើមនុស្សម្នាក់ៗ មានគំនិតអាត្មានិយមមួយនេះក្នុងខ្លួន គេនឹងពិបាកនឹងអភិវឌ្ឍជាទីបំផុត។ ម្យ៉ាងទៀត បើមានៅក្នុងប្រទេសណាច្រើន ប្រទេសនោះនឹងគ្មានការអភិវឌ្ឍបានឡើយ៕