ស៊ីតាមចំណង់ និងចង់តាមឃ្លាន គឺជាពាក្យដែលយើងឧស្សាហ៍និយាយ។ ងាកមកការចាយវាយវិញ ការចាយវាយ គឺមានពីរបែប បែបទីមួយគឺការចាយតាមចំណង់ ឃើញអីចង់ទិញភ្លាម និងបែបទីពីរគឺការចាយតាមតម្រូវការ ទាល់តែជាតម្រូវការមិនអាចអត់បានទើបចំណាយ។
អ៊ីចឹងទើបលោក Bernard Arnault ដែលជាមហាសេដ្ឋីបារាំង និយាយថា ចំណង់ និងតម្រូវការគឺជាពាក្យពីរផ្សេងគ្នា។ លោកថា បើឲ្យលោកជ្រើសរើស លោកនឹងជ្រើសយកតម្រូវការ ព្រោះខ្លួនលោកក៏ជាអ្នកចាយវាយតាមតម្រូវការដែរ។
លោកថា ទ្រព្យសម្បត្តិដែលខ្លួនលោកមានក៏ដោយសារការចាយវាយតាមតម្រូវការ។ លោកថា ទាល់តែសម្ភារៈហ្នឹងចាំបាច់ណាស់ទើបលោកទិញវា។ ម្យ៉ាងលោកតែងតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងជានិច្ចក្នុងការចាយវាយទិញអ្វីមួយ ពោលលោកមិនឲ្យចំណង់មកនៅក្នុងអារម្មណ៍របស់លោកបានឡើយ៕