ប្រជាជន​ជប៉ុន​មាន​គំរូ​ល្អផ្តាច់គេ​៣យ៉ាង​ដែល​មនុស្ស​គ្រប់រូប​គួរ​អនុវត្ត​តាម​

បើ​យើង​និយាយ​ពីប្រទេស​ជប៉ុន​ ជាប្រទេស​មួយ​មាន​សក្តានុពល​ខ្លាំង​បំផុត​ក្នុង​ចំណោម​ប្រទេស​ក្នុង​អាស៊ីយើង​នេះ។ ចំពោះ​​​ចំណាប់​អារម្មណ៍មួយទៀត​ គឺរបៀបរបបនៃការរស់នៅ និងសីលធម៌ និងទម្លាប់ដ៏ល្អគ្មានពីរ របស់​ប្រជាជន​ជប៉ុន​តែ​ម្តង។ ក្នុង​នោះ​មាន​ទម្លាប់​ល្អ​៣ចំណុច​ របស់ប្រជាជនជប៉ុន​ដែលកំពុង​អនុវត្ត​ជាប្រចាំថ្ងៃ​ ដែល​មនុស្ស​នៅទូរទាំ​ង​ពិភព​លោក គួរ​យកគំរូតាម​ ៖

១.ហាងទំនិញគ្មានអ្នកលក់

បើនិយាយពីហាងទំនិញគ្មានអ្នកលក់ អ្នកដែលកំពុងអានប្រកដជាមិនជឿនោះទេ ប៉ុន្តែបើអ្នកជាអ្ន​កដែលធ្លាប់​រស់នៅ​ប្រទេស​ជប៉ុន និងធ្លាប់ទៅកំសាន្តញឹកញាប់ ប្រាកដជាយល់ច្បាស់ពីចំណុចនេះជាក់ជាមិនខាន។ វាជាការពិត បើតាម​ប្អូន​ប្រុស នេន សម័យ ដែលជានិស្សិតកម្ពុជាហើយកំពុងតែរស់នៅ និងបន្តរការសិក្សារនៅក្នុងប្រទេសជប៉ុនបា​នបញ្ចាក់​យ៉ាង​​ច្បាស់ថា ហាងទំនិញតូចៗជាច្រើន ដែលកសិករជប៉ុនដាក់លក់ផលិតផល មានបន្លែ ផ្លែឈើ និង​របស់​របរ​ផ្សេងៗទៀតនោះ គឺគ្មានម្ចាស់ហាងនៅចាំលក់នោះទេ។ ពួកគេគ្រាន់តែសរសេរតែតម្លៃបិទនោះលើផលិតផល ឬទំនិញ​ទាំង​នោះជាការស្រេច ហើយអ្នកដែលទិញគឺយកទំនិញគេដាក់ប្រាក់នៅទីនោះ គឺមិនដែលមានអ្នកណាម្នាក់ហ៊ានបន្លំ ឬ​លួច​នោះឡើយ។

២.តំរង់ជួរគ្រប់ទីកន្លែង

នៅគ្រប់ទីកន្លែង មិនថានៅក្នុងធនាគា ស្ថានិយ៍រថភ្លើង ប្រៃសនីយ៍ ឬកន្លែងណាក៏ដោយអោយ​តែមានមនុស្ស​ចេញ ឬចូល​ច្រើន សូម្បីតែជណ្តើរយន្តក៏ត្រូវតំរង់ជួរគ្នាដែរ។ អ្នកដែលមកមុន ត្រូវចូលមុន ចំណែកអ្នក​ដែលមកក្រោយ​ត្រូវ​ចូល​តាមក្រោយ ហើយពួកគេមិនប្រជែងគ្នាផ្តេសផ្តាសឡើយ ជាពិសេសគឺប្រជាជនជប៉ុនគោរពសិទ្ធិគ្នាទៅមកជានិច្ច។

៣.អោនបន្ទន់ខ្លួន ជាកាយវិការគោរព

ប្រពៃណី និងទំនៀមទំលាប់គឺមានទៅតាមតំបន់ និងប្រទេសនីមួយៗ ហើយទំនៀមទម្លាប់នៃការគោរព និងស្វាគនម៍​ទៅ​កាន់មនុស្សទូទៅក៏មានសភាពខុសគ្នាដែរ។​ ជាក់ស្តែងក្នុងប្រទេសកម្ពុជាយើងទម្លាប់ សំពះ ចំណែកប៉ែកខាងអ៊ឺរ៉ុប គឺ​និយមចាប់ដៃជាការស្វាគមន៍ ចំណែកក្នុងប្រទេសជប៉ុនវិញ គឺគេអោនក្បាល និងបន្ទន់ខ្លួនដើម្បីជាការគោរព​គ្នាទៅវិញ​ទៅ​មក។ ប៉ុន្តែប្លែកត្រង់ថាប្រជាជនជប៉ុន ប្រើកាយវិការនេះស្ទើរគ្រប់ពេលវេលា សូម្បីតែដើរឆ្លងថ្នល់ក៏គេងាកមកគោរព យាន្តយន្តដែលឈប់នៅភ្លើង​ស្តុបវិញផងដែរ នេះជាគំរូរនៃការគួរសមមួយដែលពិភពលោកគួរតែយកតម្រាប់តាម៕