មនុស្សគ្រប់រូបដែលកើតមកគឺស្ថិតក្នុងស្ថានភាពខុសៗពីគ្នា អ្នកខ្លះមានសំណាងដែលបានកើតមកមានរូបរាងស្អាតបាន ព្រមទាំងក្នុងគ្រួសារអ្នកមានស្តុកស្តម្ភ មានផ្ទះធំស្កឹមស្កៃ មានអ្នកបំរើឆ្វេងស្តាំ ចង់បានអ្វីក៏មិនខ្វះ ហើយមិនដែលស្គាល់ឡើយពាក្យថាលំបាក។
ផ្ទុយទៅវិញក៏មានមនុស្សមួយចំនួនដែលបានកើត មានអវះយវះមិនគ្រប់គ្រាន់ ខ្លះក៏ពិការតាំងពីកំណើត មិនតែប៉ុណ្ណោះថែមទាំងកើត ក្នុងត្រកូលអ្នកក្ររលំបាក គ្មានសូម្បីផ្ទះសម្បែងទីជំរកត្រឹមត្រូវ គ្មានអាហារហូបចុកគ្រប់គ្រាន់ និងខ្វះខាតសំភារះប្រើប្រាស់ គ្មានសូម្បីតែថវិការទិញចំណីអាហារសម្រាប់ចំអែតក្រពះថែមទៀតផង។ ដូច្នេះយើងអាចដឹងហើយថាអ្នកមិនអាចកំណត់ថាអ្នកនិងកើតក្នុង ត្រកូលអ្នកមាន ឬអ្នកក្រ អាក្រក់ ល្អ សរ ឬខ្មៅ បាននោះឡើយ ប៉ុន្តែអ្នកអាចកំណត់អនាគតអ្នកបានដោយសារការខិតខំប្រឹងប្រែង និងការតស៊ូ របស់អ្នក។
លោក Nick Vujicic គឺជាមនុស្សម្នាក់ដែលពិការតាំងពីកំណើត គឺលោកគ្មានដៃ និងគ្មានជើងដូចជាមនុស្សធម្មតានោះទេ។ ប៉ុន្តែអ្វីដែលគួរអោយសសើរលោកគឺលោកគឺជាបុគ្គលម្នាក់ដែលតស៊ូ ជំនះនិងព្រហ្មលិខិត ព្រមទាំងកសាខ្លួនលោករហូតក្លាយជាបុគ្គលល្បីល្បាញម្នាក់។ លោក Nick Vujicic បានលើកឡើងថា “យើងកើតមកគ្មានជំរើសឡើយ ប៉ុន្តែយើងអាចកែប្រែខ្លួនចេញពីស្ថានភាពទាំងនោះបាន។
អ្វីដែលលោក Nick Vujicic លើកឡើងនេះគឺពិតជាត្រឹមត្រូវបំផុត និងជាការលើកទឹកចិត្តដល់មនុស្សទាំងអស់គ្នាអោយក្រោកឈរឡើង ដើម្បីជំនះរាល់ឧបសគ្គដែលកើតមានឡើង និងយកឈ្នះការលំបាកទាំងឡាយណាដែលកំពុងតែគ្រប់ដណ្តប់មកលើជីវិតរបស់អ្នក។ ទោះបីជាអ្នកកើតនៅក្នុងគ្រួសារក្រលំបាកយ៉ាងណាក៏ដោយ ឬក៏អ្នកកើតមកគ្មាអវះយវះគ្រប់គ្រាន់ដូចគេក៏ដោយ អ្នកមិនត្រូវតូចចិត្តតូចថ្លើមឡើយ ជីវិតរបស់អ្នកមិនបានរីកចំរើនដោយសារតែការតូចចិត្ត តូចថ្លើម ឬការចំណាយពេលក្នុងការខូចចិត្តនោះឡើយ។
ផ្ទុយទៅវិញអ្នកត្រូវចំណាយពេលដើម្បី សិក្សាររៀនសូត្រ និងខិតខំពង្រឹងនិងពង្រីកចំនេះដឹងរបស់អ្នកវិញ នោះទើបអ្នកអាចងើបផុតពីភាពក្រីក្រ និងការលំបាកក្នុងពេលបច្ចុប្បន្ននេះបាន៕