Donald Trump ៖ ដើមទុនច្រើន មិនអាចជំរុញឲ្យយើងជោគជ័យលើវិស័យអចលនទ្រព្យទេ

បុគ្គលដែលហ៊ានប្រថុយប្រថាន ទំាងឆ្លាតវៃ ធ្វើទៅលើរឿងល្អៗ បូករួមទំាងភាពក្លាហានទៀតនោះ កត្តាជោគជ័យមានច្រើន ជាងបរាជ័យ បើទោះបីបុគ្គលជោគជ័យមានមិនច្រើនក៏ដោយចុះ។ ដោឡែក ប្រធានាធិបតីលោក Donald Trump វិញ ជាមនុស្សក្លាហាន ហ៊ានប្រថុយលើរឿងដែលបុគ្គលទូទៅយល់យ៉ាងច្បាស់ថា ជារឿងឆ្កួតៗ និង​ជា​រឿងមិនអាចធ្វើទៅបាន។

លោក Donald Trump ត្រូវបានគេចាត់ទុកថា ជាមនុស្សនិយាយត្រង់ៗ មិនសូវលាក់ប៉ុន្មាននោះទេ អាចជាចំណុចនេះហើយ ដែលមនុស្សហាក់ពិបាកទុកចិត្តរបស់គាត់។ តែលក្ខណៈពិសេសរបស់លោក នេះហើយ សាកសមបំផុតដើម្បីក្លាយជាសេដ្ឋីអចលនទ្រព្យយ៉ាងសាកសមបំផុត ក៏ព្រោះតែលោកជាបុគ្គលក្លាហាន ហ៊ានប្រថុយប្រថាន និងឆ្លាតវៃ។

ជាការពិតណាស់ បុគ្គលជោគជ័យក្នុងវិស័យអចលនទ្រព្យ មិនមែនជាបុគ្គលស្ទាក់ស្ទើរ ខ្លាចមុនក្រោយហួសហេតុពេកទេ។ លោកជាមនុស្សគិតអ្វី ធ្វើនឹង ឃើញយ៉ាងម្តេច គឺនិយាយបែបនិង។ មិនសូវខ្លាចញញើតនរណាម្នាក់នោះទេ បើទោះបីជាមនុស្សមានឥទ្ធិពលបែបណាក្តី មានទំាងក្រុមការងារ និងគ្រួសារជាដើម។ តែលោកធ្វើបែបនេះ មានហេតុផលរបស់ខ្លួន ព្រោះលោកកម្រនិងលុបចោលគម្រោងការរបស់ខ្លួនណាស់ ដោយសារមុននឹងលោកយកគម្រោងណាមួយនោះមកអនុវត្ត លោកបានគិតល្អិតល្អន់ ច្បាស់លាស់ណាស់។

ជាក់ស្តែង លោកបានគិតថា ទីណាមានឧបស្គ ឬបញ្ហាស្មុកស្មាញ នោះហើយជាឱកាសសំខាន់របស់គាត់ ព្រោះសហគ្រិនមិនច្រើននោះទេ ហានប្រថុយចាប់យកឱកាសទំាងនេះ។ ជាឧទាហរណ៍ លោកបានចរចា ជាមួយរដ្ឋាភិបាលសហព័ន្ធ អំពីការអភិវឌ្ឍន៍អគារធំៗ ដែលអ្នកវិនិយោគជួបបញ្ហាហិរញ្ញវត្ថុ ត្រូវបានរដ្ឋរឹបអូស ប្រែក្លាយជាអគារទុកចោល ក្លាយជាអគារតម្លៃរាប់លានដុល្លារ ដែលមនុស្សមួយចំនួនគិតមិនដល់៕