ជា សុផារ៉ា ៖ មុន​នឹង​ទិញ​ដី​ ឬផ្ទះ​ដែលមិន​អាច​ចាញ់បោក​គេ​ត្រូវ​ដឹង​៣ចំណុច​សំខាន់​

មាន​ក្រុមហ៊ុន​ជា​ច្រើន​បាននឹងកំពុងធ្វើការឃោសនា ការ​លក់​ផ្ទះល្វែងតម្លៃសមរម្យ ដី​ឡូ​តិ៍​នៅ​តាម​ជាយក្រុង​ ក្នុង​តម្លៃ​ថោក​ៗ គ្មានការប្រាក់ជាដើម ខណៈក្រសួងដេនដីបានប្រកាស ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្នចំពោះគម្រោងទាំងនេះ។

កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយ៍កម្ម​និង​សំណង់ បាន​លើក​ឡើង​ខ្លាំង​ៗ​ថា នៅ​ភ្នំពេញ​សព្វថ្ងៃ មាន​ក្រុម​មនុស្ស​បោកប្រាស់​ច្រើន ដែល​ក្រសួង​កំពុង​ដោះស្រាយ​។

បើ​តាម​ឯកឧត្តម ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ​លោក មិន​លើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ ​ឱ្យទៅ​ទិញ​ដី ផ្ទះ​ទាំងនោះ​ទេ ហើយមុន​នឹង​ទិញ​ត្រូវ​ពិនិត្យ​មើល​ក្រុមហ៊ុន​ឱ្យ​បាន​ច្បាស់លាស់ បើ​គ្រាន់តែ​ជា​បុគ្គល​ម្នាក់​ប្រជាពលរដ្ឋ​មិន​គួរ​ប្រថុយ​ទិញយកនោះទេ។

បើ​តាម​លោក ជា សុ​ផា​រ៉ា បានឲ្យដឹងផងដែរថា ដើម្បី​ចៀស​សវាង​ករណី​ទិញ​ដី​ឫ​ផ្ទះ​ចាញ់បោក​គេ ត្រូវ​សិក្សា​ទៅ​លើ​បញ្ហា​មួយ​ចំនួន​ដូច​ខាងក្រោម​ ៖

១.​ត្រូវ​សិក្សា​ផ្លូវច្បាប់​ឱ្យ​បាន​ច្បាស់លាស់ ៖

ការសិក្សាផ្លូវច្បាប់ឲ្យបានច្បាស់លាស់ គឺជារឿងសំខាន់ ថា​តើ​ដី​នៅ​តំបន់​នោះ ស្ថិត​នៅ​ក្នុង​ដី​ស្របច្បាប់ឬទេ ? តើ​មានច្បាប់​អនុញ្ញាត​ឱ្យ​ពុះ​លក់​ឬ​ក៏​អត់?តាម​រយៈ​ការ​ស៊ើបសួរ​ពី​អាជ្ញាធរ និង​មេ​ភូមិ មេឃុំ​ជាដើម​។

២.អំពីក្រុមហ៊ុន

អ្នកត្រូវដឹងថា តើក្រុមហ៊ុននោះជាក្រុមហ៊ុនអ្វី មានចុះបញ្ជីច្បាស់លាស់ឬទេ? ក្រុមហ៊ុនធ្លាប់មានបញ្ហា ទំនាស់ជា​មួយ​អតិថិជន​ពីមុនមកឬទេ?

៣.ជារឿងដែលសំខាន់មួយទៀត ​ត្រូវ​ពិចារណា​ថា ដី ឫ​ផ្ទះ​លក់​ថោក​ៗ​គ្មាន​ការ​ប្រាក់ គ្មាន​ប្រាក់​កក់​នោះ ប្រាកដជា​មិន​អាច​ទុកចិត្ត​បាន​ទេ ទោះ​តម្លៃ​ត្រឹម៥,០០០​ដុល្លារ ឬ ​៦,០០០​ដុល្លារ តែ​នេះ​ជា​លុយ​ដែល​ប្រជាពលរដ្ឋ​ខំរ​កដោយ​លំបាក ជា​ញើស​ជា​ឈាម​យក​ឱ្យ​គេ​ស្រួល​ៗ​ម្ល៉េះ?៕