Michael Dell ៖ សូម​កុំ​រង​ចាំឳកាស​ល្អឥតខ្ចោះ​សម្រាប់អ្នក​អី​វាគ្មានទេ ត្រូវ​បង្កើន​ល្បឿង​ប្រយ័ត្ន​ខកពេល​

មនុស្សជាច្រើនណាស់ ដែលកំពុងចំណាយពេលរង់ចាំឱកាសល្អដើម្បីចាប់ផ្តើមដើរតាមក្តីស្រម៉ៃ​ និងចាប់ផ្តើមធ្វើអ្វីដែល​ខ្លួនបានកំណត់ទុករួចហើយនោះ ប៉ុន្តែអ្នកខ្លះក៏ចេះតែចំណាយពេលរង់ចាំយូរទៅយូរទៅដោយគ្មានឱកាសល្អណា​មួយអំណោយផលសោះ រហូតធ្វើអោយពួកគេដល់ខាតពេលវេលាអស់យ៉ាងច្រើនក៏មាន។

បើតាមបទពិសោធន៍ និងពាក្យសម្តីរបស់លោក​មហាសេដ្ឋី ​​Michael Dell ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​កុំព្យូទ័រ​​ Dell ធ្លាប់មានប្រសាសន៍ថា “លើលោកនេះគ្មានឡើយឱកាសឥតខ្ជោះ ដូច្នេះកុំរង់ចាំច្រើនពេកប្រយ័ត្នខកពេល”។

ប្រសាសន៍របស់លោក Michael Dell គឺចង់បញ្ជាក់ថានៅលើលោកនេះគឺគ្មានឡើ់យពេលវេលា និងគ្មានឡើយឱកាសឥតខ្ជោះនោះ ពេលវេលាណា ឱកាសណាក៏សុទ្ធតែល្អទាំងអស់អោយតែអ្នកចេះរៀបចំវាអោយបានល្អ និងធ្វើវាអោយបានល្អនោះ។ លោកក៏បានបញ្ជាក់ផងដែរថាប្រសិនបើយើងចំណាយពេលវេលាដើម្បីរង់ចាំឱកាសដែលល្អឥតខ្ជោះនោះគឺមិនខុសពីការកាប់បំពង់រង់ចាំទឹកភ្លៀងឡើយ។

ការចាប់ផ្តើមក្តីស្រម៉ៃ និងចាប់ផ្តើមនៅគោលដៅរបស់អ្នកគឺមិនត្រូវរង់ចាំឱកាសល្អយូរពេកឡើយ អ្នកអាចចាប់ផ្តើមពេលណាក៏បានអោយតែអ្នកបានរៀបចំខ្លួនប្រាណរួចខ្លួនរាល់។

ភាពជោគជ័យ គឺមិនបានកំណត់ថាអ្នកត្រូវតែចាប់ផ្តើមនៅពេលនេះ ឬចាប់ផ្តើមនៅពេលនោះឡើយ គឺសំខាន់អោយតែអ្នកមានការខិតខំ និងមានឆន្ទ:មោះមុតនោះមិនយូមិនឆាប់អ្នកនិងជោគជ័យមិនខាន៕