លោក Ramit Sethi គឺជាអ្នកជំនួញ អ្នកនិពន្ធ និងជាស្ថាបនិកក្រុមហ៊ុន GrowthLab.com ហើយលោកគឺជាបុគ្គលម្នាក់ដែលសំបូរទៅដោយទ្រីស្តីក្នុងការអប់រំ ក៏ដូចជាមតិយោប់ល្អៗក្នុងការបង្រៀន និងណែនាំទៅដល់បុគ្គលដ៏ទៃទៀត។
ហើយទ្រីស្តីនៃការអប់រំរបស់លោកគឺតែងតែនិងយាយទាក់ទងទៅនិងទម្លាប់រស់នៅប្រចាំថ្ងៃ និងទាក់ទងទៅនិងការធ្វើអាជីវកម្មផ្សេងៗ ដែលគំនិតទាំងអស់នោះគឺសុទ្ធសឹងតែលោកធ្លាប់អនុវត្ត និងទទួលបានជោគជ័យរួចទៅហើយ។ ប៉ុន្តែក្នុងពេលនេះ Business Cambodia សូមលើកយកសម្តីមួយឃ្លារបស់លោក Ramit Sethi ដែលអ្នកបានស្តាប់ហើយយកទៅអនុវត្តផងនោះ អ្នកនិងអាចក្លាយជាសេដ្ឋីវ័យក្មេងមិនខាន។
លោក Ramit Sethi បាននិយាយថា “ខ្ញុំសង្ឃឹមថា មនុស្សដែលមានវ័យ២២ឆ្នាំទាំងអស់ដឹងថា ពួកគេអាចរស់នៅក្នុងជីវិតជាអ្នកមានបាន អ្នកអាចក្លាយជាសេដ្ឋី គឺគ្មានបញ្ហានោះទេ ប៉ុន្តែអ្នកត្រូវតែអនុវត្តឲ្យបានកាន់តែឆាប់កាន់តែល្អ។ លោក Ramit Sethi ក៏បានបញ្ជាក់ផងដែរថាចំណុចសំខាន់បំផុតដំបូង គឺត្រូវគិតថា ខ្លួនឯងអាចធ្វើបាន ព្រោះបើគិតថា ខ្លួនឯងមិនអាចធ្វើបាន ឬ មិនអាចក្លាយជាអ្នកមានទេ នោះវាមានន័យស្មើនឹងបោះបង់ទៅហើយ។
បន្ទាប់ពីគិតថា ខ្លួនឯងអាចធ្វើបានហើយ គឺត្រូវមានទម្លាប់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានល្អទៀត បើសិនជាអ្នកអាចគ្រប់គ្រងហិរញ្ញវត្ថុបានហើយអ្នកក្លាយជាអ្នកដែលមានសេរីភាពខាងហិរញ្ញវត្ថុ ហើយនៅពេលនោះអ្នកនិងអាចមានឱកាសក្លាយជាសេដ្ឋីវ័យក្មេងបានដែរ៕