«ត្រូវរៀនអំពីអតីតកាល ប្រសិនបើអ្នកចង់កំណត់អំពីអនាគត»។ នេះជាគតិរបស់លោកខុង ជឺ ដែលជាអ្នកប្រាជ្ញរបស់ចិនក្នុងសម័យបុរាណ។ ក្នុងន័យនេះ លោកចង់ឲ្យមនុស្សគ្រប់រូប ត្រូវចេះរៀនសូត្រពីអតីតកាលរបស់ខ្លួន ពោលគឺអ្វីដែលបានធ្វើកន្លងមក ដែលមានទាំងខុស និង ត្រូវ។
ការរៀនសូត្រពីអតីតនឹងជួយឲ្យអ្នក មានការត្រៀមខ្លួនគ្រប់គ្រាន់ក្នុងការសម្រេចលទ្ធផលណាមួយនៅពេលអនាគត ព្រោះថា កាលពីមុននោះ យើងបានធ្វើរឿងជាច្រើនទាំងបរាជ័យ និងជោគជ័យ។ មនុស្សជាច្រើន មិនសូវខ្វល់ ឬ រៀនសូត្រពីអតីតកាលនោះទេ អ៊ីចឹងហើយធ្វើឲ្យប្រវត្តិសាស្ត្រនៃភាពបរាជ័យកើតឡើងដដែលៗ។
អ៊ីចឹងហើយត្រូវរៀន បើបរាជ័យ គឺហេតុអ្វីបានបរាជ័យ ហើយគួរជៀសវាងវាឲ្យកុំកើតឡើងនៅពេលក្រោយយ៉ាងម៉េច ហើយចំពោះភាពជោគជ័យវិញក៏ត្រូវរៀនដែរ ពោលគឺហេតុអ្វីបានជោគជ័យ ហើយអាចធ្វើវាឲ្យជោគជ័យ ឬ ល្អជាងនេះដោយវិធីណា៕