សូមប្រយ័ត្ន! ផ្ទុះឌុយក្បាលសាកទូរសព្ទ័ IPhone បណ្តាលអោយមន្រ្តី បោសសំអាតមីន ម្នាក់ ដាច់ដៃម្ខាង

មានករណីផ្ទុះដុំឆ្នាំងសាកថ្ម ទូរស័ព្ទម៉ាក អាយហ្វូន (iphone) បានកើតឡើងបណ្ដាលឲ្យបុរសម្នាក់ ជាមន្ត្រីបោសសំអាតមីន ខណៈពេលគាត់ប្រើទូរស័ព្ទបណ្ដើរ និងកំពុងសាកថ្មបណ្ដើរ ដោយប្រើឆ្នាំងសាកដែលគ្មានគុណភាព (តម្លៃ២៥០០៛) ទើបបណ្តាលឲ្យផ្ទុះដុំឆ្នាំសាកនោះ បែកប្រអប់ដៃឆ្វេងខ្ទេច ដែលរឿងហេតុដ៏រន្ធត់នេះកើតឡើង នៅខេត្តបាត់ដំបង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

សូមប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីជៀសឲ្យផុតពីគ្រោះថ្នាក់បែបនេះ ដើម្បីធានាសុវត្ថភាព សូមបញ្ឈប់ការប្រើប្រាស់ទាំងឡាយណាពេលកំពុងសាកថ្ម ជាពិសេសពេលទូរស័ទ្ទកំពុងឡើងកម្តៅ។

បើយោងតាមទំព័រហ្វេសប៊ុកលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក) ក៏បានសម្ដែងការសោកស្ដាយចំពោះ ហេតុការណ៍នេះ កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយមានខ្លឹមសារទាំងស្រុងថា ៖ សូមសំដែងនូវការសោកស្តាយចំពោះ លោក សោម សុជាតិ ដែលជាប្រធានគំរោងបោសសំអាតមីន និងជួយសង្គ្រោះជនពិការដោយសារមីននៅខេត្តបាត់ដំបង ដែលត្រូវរងរបួសពិការប្រអប់ដៃធ្វេង (ដល់កដៃ) ដោយសារការផ្ទុះឌុយសាកទូរសព្ទ័ ជាទូរសព្ទ័ប្រភេទIPhone។

After Footer (Active) - damrei Mr1 Zone2

លោកសុជាតិ ជាមនុស្សខិតខំបំពេញភារកិច្ចណាស់ជាពិសេសការងារប្រតិបតិ្តការ ដែលបានឡើងឋានះជាបន្តបន្ទាប់តាំងពីជាអ្នកដោះមីន ទៅជាប្រធានការិយាល័យប្រតិបតិ្តការ ទៅជាអនុប្រធានកងឯកភាព និងក្លាយជាប្រធានគំរោងនេះដែលមានកំលាំងប្រតិបតិ្តការជាង៥០០នាក់៕