ពិតណាស់មនុស្សម្នាក់តែងតែងជួបប្រទះភាពតានតឹង និងថប់អារម្មណ៍។ ម្យ៉ាងវិញទៀតអារម្មណ៍បែបនេះភាគច្រើនកើតទៅលើយុវវ័យ។ ហេតុនេះហើយតើធ្វើយ៉ាងណាទៅដើម្បីកាត់បន្ថយភាពតានតឹង?អត្ថបទខាងក្រោមនេះនឹងបង្ហាញអំពីវិធីសាមញ្ញ៧យ៉ាងដើម្បីកាត់បន្ថយភាពតានតឹងនិងការថប់អារម្មណ៍៖
១.ការធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណជាទៀងទាត់អាចជួយបន្ថយភាពតានតឹងនិងការថប់បារម្ភតាមរយៈការបញ្ចេញអង់ដូហ្វីន ហើយការហាត់ប្រាណក៏ជួយដល់ការគេងបានស្កប់ស្កល់ផងដែរ។
២.កាត់បន្ថយនៅការទទួលទានជាតិកាហ្វេអ៊ីន៖ ជាការពិតណាស់ការទទួលទាននៅជាតិកាហ្វេអ៊ីនក៏អាចជួយឲ្យអ្នកមានអារម្មណ៍ល្អដែរ ប៉ុន្តែក្នុងបរិមាណតិចតួចបំផុត។ព្រោះថាបរិមាណជាតិកាហ្វេអ៊ីនខ្ពស់អាចបង្កើនភាពតានតឹង និងការថប់បារម្ភដល់អ្នកលើសដើម។
៣.សរសេររឿងអ្វីដែលមានអារម្មណ៍ថា មិនសប្បាយចិត្តនិងថប់អារម្មណ៍នៅលើក្រដាសមួយ៖ នៅត្រង់ចំណុចនេះការសរសេររឿងអ្វី ដែលមានអារម្មណ៍ថាមិនសប្បាយចិត្តនិងថប់អារម្មណ៍នៅលើក្រដាសមួយ វាអាចធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាល ដោយបានបន្ធូររឿងរ៉ាវតានតឹងទៅលើការសរសេរ។
៤.ចំណាយពេលជាមួយសត្វចិញ្ចឹមរបស់អ្នក៖ ការចំណាយពេលជាមួយសត្វចិញ្ចឹមរបស់អ្នកគឺជាវិធីសាស្ត្រមួយដែលធ្វើឲ្យមានការសម្រាកកាយនិងរីករាយហើយមានការកាត់បន្ថយនៅភាពតានតឹង។
៥.ស្តាប់តន្ត្រី៖ ស្តាប់តន្ត្រីដែលអ្នកចូលចិត្តអាចជាមធ្យោបាយមួយដ៏ល្អដើម្បីបន្ថយភាពតានតឹង។
៦.ស្វែងរកភាពរីករាយជុំវិញខ្លួនអ្នក៖ ស្វែងរកភាពរីករាយនៅក្នុងជីវិតប្រចាំថ្ងៃ ដោយចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ដូចជាក្រុមគ្រួសារ និងមិត្តរបស់អ្នកឬមើលកម្មវិធីកំប្លែងផ្សែងៗ ដើម្បីជួយបន្ថយភាពតានតឹង៕