ធ្លាយព័ត៌មាន​ ! ប្រធានាធិបតីអាមេរិក​លោក ដូ ណាស់ត្រាំង​ ធ្លាប់​រកស៊ី​ខាត​ចុង​ខាត​ដើម​រហូត​ដល​ជាង​១ពាន់លាន$

យោងតាមរបាយការណ៍បង់ពន្ធរបស់លោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក ដែលទើបតែបែកធ្លាយដោយសារព័ត៌មាន The New York Time បានឲ្យដឹងថា​ លោកត្រាំធ្លាប់ប្រកាសរកស៊ីខាតរហូតជិត១០ឆ្នាំ ​​គិតជាទឹកប្រាក់ខាតរហូតដល់ជាង​១ពាន់លានដុល្លារ។

ការប្រកាសខាតដ៏ធ្ងន់ធ្ងររបស់អតីតសហគ្រិនល្បីឈ្មោះរូបនេះ ហាក់ដើរផ្ទុយពីអ្វីដែលគាត់ធ្លាប់​អួត​ថា ​ជាសហគ្រិនមានភាព​វ័យ​ឆ្លាត​​មានគំនិតរកស៊ីពូកែ។ ​នៅក្នុងយុទ្ធនាការបោះឆ្នោតកាលពីឆ្នាំ​២០១៦កន្លងទៅ​ គាត់​ជាបេក្ខជនប្រធានាធិបតីដែល​មាន​ប្រវត្តិជាសហគ្រិន​រកស៊ីឆ្នើម​ ចំណេញលុយច្រើន​ រហូតក្លាយជាសេដ្ឋីប្រាក់ពាន់លាន។

គួរបញ្ជាក់ថា ​លោក​ត្រាំក៏ជាអ្នកនិពន្ធសៀវភៅល្បីល្បាញមួយរូបដែរ ​​ដែលសៀវភៅ​ល្បីជាងគេរបស់គាត់ គឺសៀវភៅ​ The Art of Deal។ ​​សៀវភៅនេះ​និយាយនូវបទពិសោធន៍ល្អៗ​របស់គាត់ នូវការបិទការលក់ ឬក្នុងចរចារធំៗ។​ គាត់បានបង្ហាញនូវគំនិតល្អៗ​ជាច្រើន ​ដែល​គាត់បាន​ធ្វើដើម្បីក្លាយជាអ្នកចរចារដ៏វ័យឆ្លាតនៅក្នុងការរកស៊ី។

ចុះបើអួតថា​ពូកែយ៉ាងនេះ ហេតុអ្វីក៏ប្រកាសទៅពន្ធដារថា ​រកស៊ីខាត ហើយខាតរហូតដល់ជាង​១ពាន់​លានដុល្លារទៅវិញ? ​នេះ​ជាសំនួរសួរដោយ​ពិធីករ​ទូរទស្សន៍ CNN ​លោក Don Lemon​៕