អាប្រាហាម លីនខូន ៖ រសជាតិ​ជីវិត​មនុស្ស​ប្រៀប​ដូចជាថ្នាំល្វីង​ ប៉ុន្តែ​ជីវិត​របស់​មនុស្សមួយ​ចំនួន​ប្រៀប​បាន​នឹងទឹកឃ្មុំ

ពាក្យថាជីវិតគ្មាននរណាម្នាក់ហ៊ានឲ្យអត្ថន័យឲ្យជាក់លាក់នោះទេ ពាក្យថាជីវិត គឺត្រូវបានមនុស្សម្នាក់ៗផ្ដល់អត្ថន័យ​ផ្សេងៗគ្នាទៅតាមទស្សន និងស្ថានភាពជីវិតរៀងៗខ្លួន។ ជីវិតមនុស្សម្នាក់ៗមិនងាយស្រួលដូចការរំពឹងទុកនោះឡើយ មិនសុទ្ធតែស្រួលនោះទេ មិនសុទ្ធតែងាយស្រួលនោះទេ ជួនកាលជីវិតបត់១៨០ដឺក្រេ ពេលខ្លះជីវិតគប់អ្ន​កមួយដុំឥដ្ឋក៏មាន។

អ្នកនឹងភ្លក្សគ្រប់រសជាតិនៃជីវិតរបស់អ្នក រសជាតិជីវិតរបស់មនុស្សមួយចំនួនប្រៀបដូចជាថ្នាំល្វីង ប៉ុន្តែជីវិតមនុស្សមួយចំនួនផ្អែមប្រៀបដូចទឹកឃ្មុំ។ មានជីវិត មានទុក្ខ មានជីវិត មានភាពនឿយហត់ មានជីវិត មានភាពស្មុគស្មាញ មានជីវិត មានឧបសគ្គ មានជីវិត មានអ្នកឈ្នានីសរិះគន់ មានជីវិតមានភាពលំបាក។ ប៉ុន្តែជីវិតរបស់អ្នកនៅតែស្រស់ស្អាត នៅពេលបានភ្លក្សរសជាតិទាំងនោះ។  ដូចដែលលោក អាប្រាហាម លីនខូន ប្រធានាធិបតីទី១៦របស់សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា៖ «ជីវិតគឺពិតជាលំបាក ប៉ុន្តែវាពិតជាស្រស់ស្អាត។»

After Footer (Active) - damrei Mr1 Zone2

ជាច្បាប់ធម្មជាតិ ជីវិតមានន័យ ជីវិតស្រស់ស្អាត ស្រស់បំព្រង គឺជាទាល់តែមានភាពពិបាកលាយឡំខ្លះ ពីព្រោះជីវិតមិនអាចស្រួលរហូតបានឡើយ។ បើមានតែភាពស្រណុកស្រួល នោះមិនមែនជាជីវិតនោះទេ។ រាល់ឧបសគ្គ ទុក្ខសោក ស្រ្តេស ធុញថប់ ភាពលំបាក បញ្ហា ប្រៀបដូចជាអន្លក់ដែលធ្វើឲ្យជីវិតរបស់អ្នកកាន់តែឆ្ងាញ់។ ពេលអ្នកជួបបញ្ហាទាំងនេះ មិនមែនមានតែអ្នកតែដែលជួបរឿងបែបនេះ មនុស្សគ្រប់គ្រាសុទ្ធតែមានខ្សែជីវិតស្រដៀងគ្នា។

ដូចនេះកុំទាន់បោះបង់ពេលជួបការពិបាក អស់សង្ឃឹម មិនទាន់រកផ្លូវជីវិតឃើញ ជីវិតមិនអាចខ្វះភាពលំបាកខ្លះនោះទេ ជិវិតដួលហើយងើប ជួបឧបសគ្គ ជំនះឆ្ពោះទៅមុខ នោះជាជីវិតមានន័យ។ ជីវិតរបស់អ្នកស្រស់ស្អាតខ្លាំងណាស់ ដូចនេះត្រូវចេះថែរក្សាវា ត្រូវរីករាយនឹងវា៕