ប្រសិនបើនាងចង់បានថ្នាំក្នុងកំឡុងពេលសម្រាលកូន អ្នកគួរទៅសុំពីវេជ្ជបណ្ឌិត។ កុំសួរថា “ប្រាកដដែរទេអូន?” ប្រសិនបើនាងចង់ញ៉ាំមាន់ ឬផាស្តា ឬការ៉េម កុំស្ទាក់ស្ទើរនឹងទៅរកវាមកឱ្យនាង។ ដូច្នេះ តើស្វាមីទាំងឡាយបានត្រៀមខ្លួនពេលភរិយាមានផ្ទៃពោះហើយឬនៅ? មានរឿងរ៉ាវមួយចំនួន ដែលស្វាមីគ្រប់រូបត្រូវដឹងអំពីការមានផ្ទៃពោះ។
មិនថាអ្នកបានធ្វើជាឪពុកគេលើកទី១, លើកទី២ ឬក៏លើកទី៣ទេ ភរិយាគ្រប់រូបតែងតែមានអារម្មណ៍ខុសប្លែក។ ទោះបីជាយ៉ាងណា ប្រសិនបើនេះជាលើកទី១ ដែលអ្នកបានក្លាយជាឪពុករបស់ក្មេង អ្នកត្រូវការវឹកហាត់ឱ្យបានច្រើន ដើម្បីធ្វើឲ្យភរិយារបស់អ្នកមានអារម្មណ៍ភ្ញាក់ផ្អើល។ នៅពេលនាងមានផ្ទៃពោះ នាងនឹងមានបំរែបំរួលច្រើនលើរាងកាយរបស់នាង។
ហើយអារម្មណ៍របស់នាងក៏ត្រូវបានផ្លាស់ប្តូរផងដែរ ការចេះដោះស្រាយបញ្ហាអារម្មណ៍ខឹង, រវើរវាយរបស់ភរិយាមិនមែនជារឿងមួយសប្បាយឡើយសម្រាប់បុរសជាស្វាមី។ វាជាដំណាក់កាលនៅក្នុងជីវិតរបស់នាង ដែលអ្នកជាស្វាមីគួរនៅក្បែរនាង និងផ្តល់អ្វីៗគ្រប់យ៉ាងឱ្យនាង។ មានច្រើនលើកច្រើនសារពេលដែលនាងមិនអើពើនឹងអ្នកម្តងហើយម្តងទៀត, មានច្រើនលើកច្រើនសារពេលដែលនាងមិនធ្លាប់គិតចង់នៅឆ្ងាយពីអ្នក។
អ្នកនឹងត្រូវដោះស្រាយបញ្ហាស្រេកឃ្លានអាហាររបស់នាង
ស្ត្រីមានផ្ទៃពោះតែងតែស្រេកឃ្លានអាហារ ហើយកុំភ្លេចផ្តល់ឱ្យនាង។ ប្រសិនបើនាងញ៉ាំច្រើន កុំប្រាប់ឱ្យនាងបញ្ឈប់ ផ្តល់ការថ្នាក់ថ្នមនាង ផ្តល់ឱ្យនូវអ្វីដែលនាងចង់ញ៉ាំ ហើយពេលនេះដែរ អ្នកជួយពន្យល់ប្រាប់ដល់នាងថា ការទទួលទានអាហារច្រើនពេកនឹងធ្វើឱ្យនាងឡើងទម្ងន់ច្រើនក្នុងពេលមានផ្ទៃពោះ ដែលនឹងមានការពិបាកខ្លាំងនឹងសម្រកទៅវិញ ក្រោយពេលសម្រាលកូនរួច។
អ្នកនឹងត្រូវផ្តល់អាទិភាពចម្បងដល់នាង
នៅពេលនាងមានផ្ទៃពោះ អ្នកជាស្វាមីនឹងត្រូវលះបង់ច្រើនយ៉ាងនៅក្នុងជីវិតរបស់អ្នក។ គោលបំណង និងអាទិភាពរបស់អ្នកគួរតែមានការផ្លាស់ប្តូរ។ ភរិយារបស់អ្នកត្រូវការភាពយកចិត្តទុកដាក់ និងភាពទាក់ទាញពីអ្នក។
អ្នកនឹងត្រូវអង្គុយទាំងថ្ងៃ ទាំងយប់
នៅក្នុងត្រីមាសដំបូង ស្ត្រីមានផ្ទៃពោះអាចមានការពិបាក នាងអាចនឹងចូលចិត្តការសម្រាកច្រើន។ ដូច្នេះអ្នកត្រូវអង្គុយក្បែរនាងពេលនាងសម្រាក នាងចូលចិត្តឱ្យអ្នកប្រើកាយវិការថ្នាក់ថ្នម។ ម្យ៉ាងវិញទៀត សូម្បីតែនៅពេលកូនដែលកើតមក ឪពុកក៏ត្រូវមានទំនួលខុសត្រូវផងដែរ។ នេះមានន័យថា នៅពេលក្មេងភ្ញាក់ទាំងយប់ ត្រូវការឱបថ្នាក់ថ្នម។
ត្រូវយល់..ប្រសិនបើនាងមិនចង់
ក្នុងកំឡុងពេលមានផ្ទៃពោះ វាអាចនឹងពិបាកយល់ចិត្តស្ត្រីបន្តិច ដោយសារបំរែបំរួលអ័រម៉ូន និងការមិនចេះទប់អារម្មណ៍របស់នាង។ ប្រសិនបើអ្នកមានអារម្មណ៍ នាងអាចនឹងមិនចង់ ដូច្នេះកុំបង្ខំនាង។
ត្រៀមខ្លួនជាស្រេចគ្រប់ពេល
ក្នុងរយៈពេលមានផ្ទៃពោះនៅចុងខែទី៨ និងទី៩ អ្នកត្រូវត្រៀមកាតាប និងរបស់របរចាំបាច់ផ្សេងៗ ដែលនាងត្រូវការប្រើនៅមន្ទីរពេទ្យ។ អ្នកជំនាញក៏បានណែនាំផងដែរថា ស្វាមីត្រូវចេះមើលថែភរិយាឱ្យបានញឹកញាប់ ក្នុងកំឡុងពេល៣ត្រីមាស៕