ការលែងលះគ្នាជាផ្លូវការរបស់អតីតប្រពន្ធសេដ្ឋីលេខ១ពិភពលោក បានបរិច្ចាគទ្រព្យពាក់កណ្តាល ដើម្បីមនុស្សធម៌
អ្នកស្រី MacKenzie ជាអតីតប្រពន្ធលោក Jeff Bezos ដែលជាមហាសេដ្ឋីលេខ១លើលោក។ ថ្មីៗនេះអ្នកស្រីMacKenzie បានលែងលះគ្នាជាមួយលោក Jeff Bezos ក្រោយពីបានរស់នៅជាមួយគ្នាជាប្តីប្រពន្ធអស់រយ:ពេល ២៥ឆ្នាំកន្លងមកហើយ។ ក្រោយពីបានចែកផ្លូវគ្នាអ្នកទាំង២បានចែកទ្រព្យសម្បត្តិគ្នាហើយដើរផ្លូវផ្សេងរៀងៗខ្លួន។
ទ្រព្យសម្បត្តិដែលអ្នកស្រី MacKenzie ទទួលបានពីការលែងលះគ្នា មានចំនួន៣៦ពាន់លានដុល្លា។ ក្រោយពីទទួលបានទ្រព្យសម្បត្តិនេះហើយអ្នកស្រី បានប្រកាសថា អ្នកស្រីនិងបរិច្ចាគទ្រព្យពាក់កណ្តាលដែលស្មើរនិងទឹកប្រាក់១៦ពាន់លានដុល្លាសហរដ្ឋអាមេរិកទៅកាន់សមាគមសប្បុរសធម៌ពិភពលោក។
សូមបញ្ជាក់ផងដែរថាទោះបីជាលោក Jeff Bezos និងអ្នកស្រី MacKenzie បានលែងលះគ្នាក៏ពិតមែន ប៉ុន្តែភាគហ៊ុនរបស់អ្នកទាំងពីរនៅក្នុងក្រុមហ៊ុន Amazon ដែលបានសាងរួមគ្នានោះគឺស្ថិតនៅដដែល មិនបានដកចេញពីគ្នាឡើយ។ ហើយអ្នកទាំងពីរនៅតែធ្វើការក្នុងក្រុមហ៊ុនតែមួយទោះបីជាលែងលះគ្នាហើយក៏ដោយ៕