ជនជាតិ​រុស្សីម្នាក់ Bakalchuk រកស៊ីតាំងពីគ្រូបង្រៀន​តាម​ផ្ទះ​តស៊ូ​រហូត​បានក្លាយជា​មហាសេដ្ឋីមានជាងគេបំផុត​

តាំង​ពីធ្វើ​គ្រូ​បង្រៀន​តាមផ្ទះ​​ និង​តស៊ូ​រហូត​បានក្លាយជា​ស្ថាបនិក​ និងជានាយកប្រតិបត្តិ​ក្រុមហ៊ុន​ Wildberries ដែល​អ្នក​ស្រី​ Tatyana Bakalchuk បច្ចុប្បន្នជាមហាសេដ្ឋី​ដ៏ធំបំផុត​ គ្រប់គ្រង​ក្រុមហ៊ុនដែលមានតម្លៃ១.៩ពាន់លានដុល្លារអាមេរិក​ មាន​ហីហោប្រមាណ​១៥,០០០ម៉ាក និង​បុគ្គលិកធ្វើការ​ជាង​២លាននាក់។

អ្នក​ស្រី​ជាម្ចាស់គេហទំព័រធំផុត​ ដែលមានលក់​សម្ភារៈ​ស្ទើរតែគ្រប់ប្រភេទ​ សម្លៀកបំពាក់ គ្រឿងសំអាង របស់របរក្នុងផ្ទះ និងប្រដាប់ប្រដាក្មេងលេង ជាដើម។ ហើយនៅក្នុងឆ្នាំ២០១៨ កន្លងទៅនេះ គេហទំព័រ Wildberries ត្រូវបានគេប៉ាន់ស្មានថា មានការបញ្ជាទិញក្នុងចំនួនទឹកប្រាក់ប្រមាណ៤០០.000ដុល្លារអាមេរិក ក្នុងមួយថ្ងៃៗ។

លោកស្រី Bakalchuk បានបង្កើតគេហទំព័រលក់ទំនិញអនឡាញ Wildberriesឡើងក្នុងឆ្នាំ២០០៤ ដោយដំបូងឡើយ គាត់ចាប់ផ្តើមពីផ្ទះល្វែងតូចមួយខ្នងនៅទីក្រុងម៉ូស្គី ក្នុងវ័យ២៨ឆ្នាំ។ ហេតុផងដែលធ្វើគាត់ជ្រើសរើសមុខរបរនេះឡើង គឺដោយសារគាត់បានមើលឃើញពីទុក្ខលំបាករបស់ខ្លួនឯង និងម្តាយវ័យក្មេងដទៃទៀត ដែលពិបាកដើរទិញទំនិញអ្វីមួយនៅតាមផ្សារទំនើបផ្សេងៗ ពេលសម្រាលកូនរួច។

បន្ទាប់ពីគេហទំព័រ Wildberr​ies បង្កើតឡើង លោកស្រី Ba​kalchuk បានបញ្ជុះបញ្ជូលប្តីរបស់គាត់ឱ្យឈប់ធ្វើការ ហើយងាកមកជួយមុខរបរថ្មីរបស់ខ្លួន និងបានគៀងគរអ្នកជំនាញខាងគ្រប់គ្រង់វេបសាយចូលរួមជាមួយផងដែរ។ ជាការចាប់ផ្តើមដំបូងៗ គាត់បានទិញសម្លៀកបំពាក់ជាដុំៗ ពីគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិចអាតូតូរបស់អាល្លឺម៉ង់ រួចថតរូបផលិតផលទាំងនោះ ដាក់លក់បន្តតាមអ៊ីនធឺណិត។

Bakalchuk បានសម្រេចជ្រើសរើសបុគ្គលិកដែលធ្លាប់មានបទពិសោធន៍ជាអ្នកដឹកសំបុត្រ ឱ្យងាកមកដឹកជញ្ជូនទំនិញឱ្យគាត់នៅទីក្រុងម៉ូស្គូ និងប្រើប្រាស់សេវាប្រៃសណីយ៍របស់រដ្ឋ ដើម្បីដឹកជញ្ជូនទៅតំបន់ផ្សេងទៀតនៅប្រទេសរុស្ស៊ី។ ដែលកាលនោះគាត់ធ្វើការទំនាក់ទំនងជាមួយអាតូតូអាល្លឺម៉ង់អស់រយៈពេល៤ឆ្នាំ មុនពេលដែលគាត់ដកខ្លួនចេញ ហើយចាប់ផ្តើមធ្វើការជាមួយម៉ាកយីហោដោយផ្ទាល់។

ដោយសារការចាប់ផ្តើមដំបូងរបស់គាត់មានការប្រកួតប្រជែងតិចតួច ដូច្នេះវាគឺជាពេលវេលាដ៏ល្អបំផុតមួយ ដែលជំរុញឱ្យអាជីវកម្មរបស់គាត់ឆ្ពោះទៅមុខបានលឿនបំផុត និងដោយសារប្រជាជនរុស្សីមានជាតិនិយមខ្លាំង ទើបធ្វើឱ្យគេហទំព័រមួយចំនួនដូចជា Alibaba និងAmazon មិនអាចចូលចុះ៕