ប្តីប្រពន្ធចំឡែកមួយគូរ ព្រោះតែចង់ស្គាល់ប្រទេសជុំវិញពិភពលោកលក់ទ្រព្យសម្បត្តិគ្មានសល់ ដើម្បីដើរកំសាន្ត
បើយោងតាមការចុះផ្សាយរបស់សារព័ត៌អន្តរជាតិ lonelyplanet.com បានឱ្យដឹងថា ប្ដីប្រពន្ធសញ្ជាតិអាមេរិចមួយគូរ បានចូលនិវត្តន៍នៅមណ្ឌលចាស់ជរា ក្នុងប្រទេសរបស់ពួកគាត់ ហើយប្ដីប្រពន្ធមួយគូ នេះក៏បានសម្រេចចិត្តលក់ទ្រព្យសម្បត្តិទាំងអស់របស់ពួកគាត់ដែលខំរកគ្មានសល់ដើម្បីដើរលេងជុំវិញពិភពលោក។
បន្ទាប់ពីសម្រេចចិត្តលក់ទ្រព្យសម្បត្តិដែលមានទាំងអស់រួចហើយ លោកស្រី Debbie និងស្វាមីលោក Michael Campbell ក៏ចាប់ផ្តើមចំណាយពេលធ្វើដំណើរកម្សាន្តជុំវិញពិភពលោកចាប់តាំងពីឆ្នាំ២០១៣មក។
បើយោងតាមការកត់ត្រា នៅការកំណត់ត្រារបស់ពួកគាត់បានឱ្យដឹងថា ការធ្វើការទស្សនកិច្ចរបស់ពួកគាត់ គឺបានធ្វើដំណើរទៅកាន់ទីក្រុងប្រមាណ ២៥០ជុំវិញពិភពលោករួចទៅមកហើយ។
ប៉ុន្តែនៅក្នុងដំណើរកម្សាន្តរបស់ពួកគាត់ គឺពិតជាមានភាពទាក់ទាញ និងប្រកបទៅដោយសុភមង្គលដែលមនុស្សភាគច្រើនតែងប្រាថ្នាចង់បាន។ភាពស្រស់ស្អាតនៅក្នុងដំណើរកម្សាន្តរបស់ពួកគាត់គឺត្រូវបានបង្ហាញចេញ នៅលើ Blog ដែលគាត់បានបង្កើត មានឈ្មោះថា Senior Nomads ដោយបានបង្ហាញរាល់ទីកន្លែង ឬទីក្រុងដែលគាត់បានទៅគួបផ្សំជាមួយភាពរីករាយ គ្រប់សកម្មភាព។
ប៉ុន្តែសម្រាប់ការចំណាញនៅក្នុងដំណើរកម្សាន្តរបស់គាត់ អ្នកទាំងអស់គ្នាប្រាកដជាគិតហើយថាគាត់ពិតជាត្រូវចំណាញច្រើន ដោយឡែកគិតមកដល់ឆ្នាំ២០១៨ ពួកគាត់បាននិយាយថាការចំណាយជាមធ្យម គឺ៩០ដុល្លារ ក្នុងមួយថ្ងៃ និងបានជួលទៅលើកន្លែងស្នាក់នៅប្រមាណ ១៦៣ កន្លែង។
ពួកគាត់ក៏បានបន្តផងដែរថា គាត់ពិតជាពេញចិត្តនូវជីវិតចូលនិវត្តន៍ដែលបានជ្រើសរើស ហើយប្រាក់ដែលប្រើលើការចំណាញទាំងអស់ បានមកការលក់ផ្ទះ ទូក ឡាន និងទ្រព្យសម្បត្តិផ្សេងៗ របស់គាត់កាលពីឆ្នាំ២០១៣ ដើម្បីដំណើរកម្សាន្តជុំវិញពិភពលោក៕