ភ្លេចៗកៀកដល់ថ្ងៃទិវាបុណ្យនៃសេចក្តីស្រលាញ់ 14 កុម្ភៈ បាត់ហើយ ម្នាក់ៗជ្រួលជ្រើមត្រៀមកាដូពិសេសដូចជា ផ្កាកូលាប វត្ថុអនុស្សាវរីយ៍ ឬវត្ថុមានតម្លៃផ្សេងៗសម្រាប់គូស្នេហ៍ និងមនុស្សជាទីស្រលាញ់។ អ្នកខ្លះ ចាប់ផ្តើមង្ហោះសារលើបណ្តាញសង្គមតាមរយៈការប្រើភាសាផ្អែមល្ហែម “បងស្រឡាញ់អូន អូនស្រឡាញ់បង” ចំណែកឯអ្នកអត់លិឍវិញបានបង្ហាញអារម្មណ៍កម្សត់ ឯកោ ឬចង់មានគូហ្នឹងគេ។ ទាំងនេះសបញ្ជាក់ឲ្យឃើញថា ពួកគាត់មួយចំនួននៅមិនទាន់យល់ច្បាស់ពីអត្ថន័យទិវាបុណ្យនៃសេចក្តីស្រលាញ់នៅឡើយទេ។
ពាក្យថា “ស្រលាញ់” ងាយនឹងនិយាយចេញពីមាត់មនុស្សម្នាក់ៗ ប៉ុន្តែកាយវិការ និងទង្វើមិនងាយស្រួលក្នុងការបង្ហាញចេញមកក្រៅងាយៗឡើយ ជាហេតុធ្វើឲ្យក្តីស្រលាញ់មួយនេះមិនបានគង់វង្សយូរអង្វែង ងាយនឹងបែកបាក់ប្រេះឆា។ អត្ថន័យពិតនៃក្តីស្រលាញ់ គឺជាការស្រលាញ់គ្នាដោយពិតប្រាកដ មានភាពច្បាស់លាស់ មានការអធ្យាស្រ័យ ការអត់អោនឲ្យគ្នាទៅវិញទៅមក ចេះជួយគ្នាក្នុងគ្រាមានអាសន្ន ជាពិសេសមានទុក្ខរួមទុក្ខ មានសុខរួមសុខ។
ជាក់ស្តែងក្រឡេកមកមើលជីវិតគូស្នេហ៍មួយគូកាលពីជំនាន់ប៉ុលពតគឺអ៊ុំស្រី ជាម ម៉ៅ និងអ៊ុំប្រុស ស៊ិន សឿន។ ពួកគាត់ទាំងពីរបានចាប់ដៃគ្នាតាំងពីឆ្នាំ1975 រហូតមកដល់បច្ចុប្បន្នមានកូនប្រុសចំនួន 3នាក់ ដែលសព្វ ថ្ងៃអ៊ុំស្រីមានអាយុ 63ឆ្នំា និងស្វាមីអាយុ 66ឆ្នាំ រស់នៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។
កាលពីពេលថ្មីៗនេះ អ៊ុំស្រីបានឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេត បន្ទាប់ពីបានជាវទូរស័ព្ទម៉ាក OPPO ស៊េរី Reno 2F។ អ្វីដែលធ្វើឲ្យមហាជន និងអ្នកនៅជុំវិញខ្លួននឹកស្មានមិនដល់នោះគឺ គាត់បានបង្ហាញនូវភក្តីភាព និង ក្តីស្រឡាញ់ពិតប្រាកដចំពោះស្វាមីរបស់គាត់តាមរយៈឆន្ទៈដ៏មោះមុតចង់នាំស្វាមីគាត់ទៅដើរលេងកម្សាន្ត ជាមួយគ្នាផងដែរ។
យោងតាមបទសម្ភាសជាមួយអ៊ុំស្រីតាមរយៈទូរស័ព្ទគាត់បានឲ្យដឹងថា៖ “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងមែនទែន ដែលមានឱកាសឈ្នះរង្វាន់ដំណើរកម្សាន្តមួយនេះ មិនត្រឹមតែប៉ុណ្ណោះខ្ញុំនឹងនាំស្វាមីខ្ញុំទៅដើរលេងកម្សាន្តនៅកោះភូកេតជាមួយផងដែរ ព្រោះជីវិតជាគូស្វាមីភរិយាមានសុខរួមសុខ មានទុក្ខរួមទុក្ខ នៅពេលដែលមានបញ្ហាត្រូវតែចេះអធ្យាស្រ័យគ្នា កុំយល់ច្រឡំដោយគ្មានហេតុផលច្បាស់លាស់”។
ក្នុងនោះផងដែរ គាត់ក៏មានសារផ្តាំផ្ញើទៅកាន់យុវវ័យទាំងអស់ថា ទិវាបុណ្យនៃក្តីស្រលាញ់ មិនមែនមានតែមួយថ្ងៃនោះទេក្នុងការចែករំលែកនៃក្តីស្រលាញ់។ មួយវិញទៀត អ៊ុំស្រីក៏មានសារផ្តាំផ្ញើទៅកាន់យុវវ័យស្រីៗថា កុំដោយសារតែថ្ងៃបុណ្យសេចក្តីស្រលាញ់ សុខចិត្តលះបង់ខ្លួនប្រាណឲ្យដៃគូមួយពេល”។
សរុបមកទិវាបុណ្យនៃសេចក្តីស្រឡាញ់ 14 កុម្ភៈ គឺជាថ្ងៃដ៏ពិសេសសម្រាប់អ្នកបង្ហាញនូវក្តីគោរពស្រឡាញ់ ដល់អ្នកមានគុណ ក្រុមគ្រួសារ បងប្អូន មិត្តភក្តិ និង មនុស្សជាទីស្រឡាញ់ តាមរយៈការចំណាយពេលជាមួយគ្នា ផ្ញើសារជូនពរ ឬកាដូអនុស្សាវរីយ៍ផ្សេងៗដូចជា ទូរស័ព្ទ OPPO Reno2 F (តម្លៃថ្មី $349) ឬ Reno 2 (តម្លៃត្រឹម 599$) មានឱកាសឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេតក្រៅប្រទេស, OPPO A9 2020 (តម្លៃថ្មី $269), OPPO A5 2020 (តម្លៃថ្មី $169 សម្រាប់អង្គផ្ទុកទិន្នន័យ 64GB និង $199 សម្រាប់អង្គផ្ទុកទិន្នន័យ 128GB) ជាជំនួយការពិសេសសម្រាប់បង្កើតការចងចាំ, ភាពសប្បាយរីករាយ និងស្នាមញញឹមតាមរយៈកម្រងរូបភាព វីដេអូស្អាតៗ គ្រប់ពេលវេលា គ្រប់ទីកន្លែង៕