ស៊ុន ដាឡែន វិវត្តន៍ខ្លួនពីអ្នកលក់បង្អែមអនឡាញ រហូតទទួលពានស្ត្រីមេផ្ទះឆ្នេីមក្នុងក្រុមហ៊ុន Theara Leang Co.,LTD
(ភ្នំពេញ)៖ ស្ត្រីមេផ្ទះធម្មតាម្នាក់ដែលធ្លាប់តែប្រកបរបរលក់បង្អែម តាមអនឡាញ អ្នកស្រី ស៊ុន ដាឡែន បានវិវត្តន៍ខ្លួន ក្លាយជាស្ត្រីឆ្នេីម រហូតដល់ទទួលបានពានប្រចាំឆ្នាំ ២០១៩ក្រោយពីអ្នកស្រីបានចូលជា តំណាងចែកចាយ ប្រចាំនៅក្នុងក្រុមហ៊ុន Theara Leang Co.,LTD ហេីយទទួលបានការបណ្តុះបណ្តាលពីលោកស្រី លាង ធារ៉ា អគ្គនាយិកា បានកែប្រែជីវិតរបស់អ្នកស្រីទាំងស្រុង និងលុបបំបាត់នូវពាក្យថា “ស្ត្រីវិលចង្ក្រានមិនជុំ”។
មហាព្រឹត្តិការណ៍ដ៏ធំនេះ បានរៀបចំឡេីង ដោយក្រុមហ៊ុន Theara Leang Co.,LTD ដែលរៀបចំកម្មវិធីឡេីង ក្រោមប្រធានបទ “ស្ត្រីវិលចង្ក្រានមិនជុំ” កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅកោះពេជ្រ កាលពីពេលកន្លងទៅនេះ មានការចូលរួមក្រោមអធិបតីភាព លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ,លោក ឌី ជោត អគ្គនាយកក្រុមហ៊ុន,លោកស្រី អគ្គនាយិកា លាង ធារ៉ា និងវត្តមានភ្ញៀវកិត្តិយសជាច្រេីនទៀតផងដែរ។
លោកស្រី លាង ធារ៉ា អគ្គនាយិកា ក្រុមហ៊ុន Theara Leang Co.,LTD បានប្រាប់ទៀតថា ក្រុមហ៊ុនមានឆន្ទ:ជួយស្ត្រី កម្ពុជា ឲ្យពួកគាត់ចេះអភិវឌ្ឍន៍ខ្លួន ដឹងពីតម្លៃរបស់ខ្លួន សមត្ថភាពរបស់ខ្លួន មិនដូចពាក្យចាស់ពោលថា “ស្ត្រីវិលចង្ក្រានមិនជុំ” ទៀតឡេីយ ព្រោះពេលនេះស្ត្រីពូកែមានសមត្ថភាពគឺមានកាន់តែច្រេីន គឺផ្តេីមចេញពីក្រុមហ៊ុនរបស់លោកស្រី ដែលតែងតែ បណ្តុះបណ្តាលផ្នត់គំនិតស្ត្រីអោយមានភាពរីកចម្រេីនអោយពួកគាត់ស្គាល់ពីខ្លួនឯង ហេីយនេះជាចំណែកមួយដែលក្រុមហ៊ុនបានជួយសង្គម ជួយកាត់បន្ថយបន្ទុកក្នុងសង្គម និងតែងតែចូលរួមធ្វេីការងារសប្បុរសធម៌ផងដែរ។
បេីតាម អ្នកស្រី ស៊ុន ដាឡែន បានប្រាប់ឲ្យដឹងថា អ្នកស្រីធ្លាប់ជាស្ត្រីមេផ្ទះធម្មតា ធ្លាប់តែលក់បង្អែមនៅផ្ទះតិចតួចតាមការផុសនៅបណ្ដាញសង្គម បានប្រែក្លាយមកជាស្រ្តីមេផ្ទះឆ្នេីម ដោយទទួលការបង្វឹក បង្ហាត់បង្រៀន យ៉ាងយកចិត្តទុកដាក់ពី លោកស្រី លាង ធារ៉ា អគ្គនាយិកាក្រុមហ៊ុនផ្ទាល់ ពេលនេះ អ្នកស្រីបានទទួលជោគជ័យលេីវិស័យអនឡាញ ដែលទទួលស្គាល់ដោយក្រុមហ៊ុន Theara Leang Co.,LTD ទទួលបានពាន ស្រ្តីមេផ្ទះឆ្នេីមឆ្នាំ2019 ប្រចាំគ្រួសារស្រ្តី T&L Natural ក្រោមគណអធិបតេយ្យ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយ រដ្ឋសភា-ព្រឹត្តសភា និងអធិការកិច្ច។
សូមជម្រាបផងដែរថា ពានស្រ្តីមេផ្ទះឆ្នេីមឆ្នាំ2019 ប្រចាំគ្រួសារស្រ្តី T&L Natural ដែលរៀបចំឡេីង ដោយក្រុមហ៊ុន Theara Leang Co.,LTD៕