តោះត្រៀមលុយឲ្យហើយ ស្មាតហ្វូន OPPO Reno ជំនាន់ថ្មីជិតបង្ហាញខ្លួនហើយ

ប្រិយមិត្តអ្នកអាន ប្រហែលធ្លាប់បានលឺ និងស្គាល់ច្បាស់ហើយ នូវស្មាតហ្វូនជើងខ្លាំង F ស៊េរីនិង Reno ស៊េរី របស់ក្រុមហ៊ុនOPPO។ ស្រាប់តែចុងឆ្នាំ 2019 ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយនេះ បានពញាក់អារម្មណ៍អ្នកគាំទ្រតាមរយៈការបញ្ចេញនូវស្មាតហ្វូនកូនកាត់ OPPO Reno2 F ដែលកើតចេញពីកំណែរ Update ត្រកូល OPPO ទាំងពីរខាងលើ។ អ្វីដែលជាមន្ទិលសង្ស័យសម្រាប់ឆ្នាំថ្មីនេះ ក្រុមហ៊ុន OPPO អាចនឹងចាប់យក Reno ស៊េរីបន្ទាប់ ជាស្មាតហ្វូនគោលដៅ ជំនួសឲ្យ F ស៊េរីតែម្តង។ បើក្រឡេកមកមើលហ្វេសប៊ុកផ្លូវការ OPPO ឯណេះវិញ មិនខ្ចីប្រាប់ទុកឲ្យហ្វេនៗ comment ចម្លើយដោយខ្លួនឯង ហើយអ្នកឆ្លើយត្រូវអាចមានឱកាសចូលរួមក្នុងកម្មវិធីសម្ពោធផលិតផល OPPO Reno ស៊េរីបន្ទាប់ ចង់ដឹងច្បាស់សូមចុចលើ Link មួយនេះ
https://www.facebook.com/OPPOCAMBODIA/photos/a.843607269017732/3063874493657654/?type=3&theater

សូមរំលឹកថា កាលពីចុងឆ្នាំ 2019 ស្មាតហ្វូន OPPO Reno 2F តម្លៃត្រឹមតែ $349 ត្រូវបានក្រុមហ៊ុនបន្ថែមនូវការ Upgrade ទាំង Software និង Hardware របស់ F ស៊េរី ដែលមានការច្នៃប្រឌិតទៅលើបច្ចេកវិទ្យាឈានមុខគេ និង ការរចនារូបរាងបែប Reno ស៊េរី តែម្តង ដើម្បីផ្តល់នូវបទពិសោធន៍ថ្មីដល់អ្នកប្រើប្រាស់ និងពញាក់អារមុ្មណ៍ អ្នកគាំទ្រស្មាតហ្វូន OPPO នៅជុំវិញភពលោក។ កាមេរ៉ាមេរបស់ OPPO Reno 2F មានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូបច្បាស់ស្អាតនៅពេលយប់ កាមេរ៉ាទី2 ទំហំ 8MP អាចថតប្លង់ទូលាយ (Wide-angle) បានមុំ 119 ដឺក្រេ ថតរូបមនុស្សទូទៅ ឃើញខ្ពស់ស្លីមស្អាត ថតរូបជួបជុំគ្រួសារ រឺការជួបជុំនៅតុអាហារ ដោយពុំចាំបាច់ឈឺក្បាលដើរថយក្រោយ កាមេរ៉ាទី3 និងទី4 មានទំហំ 2MPដូចគ្នា អាចថតរូបបែបសខ្មៅ និង ថតរូបបែបភាពយន្ត ស្អាតគ្រប់ប្លង់។

ដូច្នេះតាមការសន្និដ្ឋាន ស្មាតហ្វូនស៊េរីថ្មីបន្ទាប់របស់ OPPO អាចនឹងលែងមានវត្តមានត្រកូល F ស៊េរី ទៀតហើយ ដោយក្រុមហ៊ុននឹងរក្សាតែ Reno ស៊េរី ដែលតំណាងឲ្យការតស៊ូ និងច្នៃប្រឌិតខ្ពស់! អញ្ចឹងអ្នកទាំងអស់គ្នា អាចសាកទស្សន៍ទាយលមើល៍ តើស្មាតហ្វូន OPPO Reno ជំនាន់ថ្មី ក្នុងយុគសម័យ5G មានឈ្មោះអ្វីទៅ? បើអត់ដឹងអាចចូលវីដេអូមួយនេះ https://www.youtube.com/watch?v=MBBtFNrhhqY គឺថាចម្លើយគឺនៅលើគោកតែម្តង។