ឈ្នះស្តេចទូរស័ព្ទស៊ែលហ្វី 44MP បីគ្រឿងភ្លាមៗ ដោយគ្រាន់តែទស្សនាការប្រគំតន្ត្រីដ៏លេចធ្លោ OPPO Reno3 Ultra Night លើហ្វេសប៊ុក OPPO ថ្ងៃស្អែក 24មីនា

ថ្ងៃទី24 មីនា 2020 ស្អែកនេះ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO នឹងដាក់សម្ពោធទូរស័ព្ទស៊េរីថ្មី លើអនឡាញសម័យឌីជីថលមុនដំបូងគេបង្អស់ ជាមួយនឹងព្រឹត្តិការណ៍ប្រគំតន្ត្រីរាត្រីលេចធ្លោ OPPO Reno3 Ultra Night ម៉ោង7យប់ និងការផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អ្នកចូលរួមទស្សនា។

សម្រាប់អ្នកទស្សនា និងចូលរួម Comments  លើទំព័រហ្វេសប៊ុកផ្លូវការ OPPO នឹងមានឱកាសឈ្នះស្មាតហ្វូនស៊េរីថ្មីនេះ ចំនួន3គ្រឿង និង កាសកាលីបឥតខ្សែ Enco W31ចំនួន 10រង្វាន់។ អាស្រ័យហេតុនេះ សូមកុំភ្លេច Like និង Follow ផេកហ្វេសប៊ុក OPPO ត្រង់នេះ https://www.facebook.com/OPPOCAMBODIA/?epa=SEARCH_BOX

រួចដាក់ See First ដើម្បីទទួលបានសាររំលឹកចូលរួមទស្សនាការទាំងអស់គ្នា។

ការវិលត្រឡប់មកវិញ ជាមួយនឹងរចនាបទថ្មី បច្ចេកវិទ្យាឈានមុខ និងកាមេរ៉ាថតរូបកម្រិតអាជីព របស់ ស្មាតហ្វូនស៊េរីថ្មី OPPO Reno3 ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ។ វាមាន កាមេរ៉ាមុខសម្រាប់ថតរូបវីដេអូស៊ែលហ្វីសាហាវទាំងថ្ងៃទាំងយប់ ទំហំធំមហិមារហូតដល់ទៅ 44MP 44មេហ្គាភិស៊ែល ជាមួយនឹងមុខងារ Ultra Night Selfie ដូច្នេះអ្នកប្រើប្រាស់នឹងរីករាយ ថតវីដេអូ ស៊ែលហ្វី នៅពេលយប់។

ងាកមកផ្នែកខាងក្រោយវិញ OPPO Reno3 បំពាក់កាមេរ៉ាក្រោយ 4គ្រាប់ ដែល កាមេរ៉ាទី1 មានទំហំ 13MP មានកម្រិត f/2.4  ជាប្រភេទ Telephoto Lens សម្រាប់ថតហ្សូម។ វាមានបំពាក់នូវបច្ចេកវិទ្យា 5x Hybrid Zoom និង 20x Digital Zoom សម្រាប់ការថតរូបបានកាន់តែឆ្ងាយ។ កាមេរ៉ាទី2 មានទំហំ  48MP ជាកាមេរ៉ាមេ បំពាក់នូវសិនស័រ Sony IMX586, ដែលមានសមត្ថភាពផ្តិតយករូបភាពបានយ៉ាងច្បាស់ស្អាតគ្រប់ប៉ុស្តិ៍ គ្រប់ពេលវេលាមិនថាព្រឹកថ្ងៃយប់។ ជាមួយនឹងបច្ចេកវិទ្យាគណនាប្លង់រូបភាព Ultra HDR និង Super-Resolution ធ្វើឲ្យវាមានសមត្ថភាពក្នុងការបង្កើតរូបភាពទំហំរហូតដល់ទៅ 108MP អាចថតរូបមនុស្ស ហើយពង្រីកមើលមុខ សក់ ភ្នែកច្បាស់ក្រឡែត មិនព្រួយបារម្ភខ្លាចបែករូប។ កាមេរ៉ាទី 3 មានទំហំ 8MP សម្រាប់ថតប្លង់ទូលាយរហូតដល់ទៅ 119ដឺក្រេ អាចថតរូបមនុស្សឃើញជើងស្រឡូន ខ្ពស់ស្អាត ថតរូបជួបជុំក្រុមគ្រួសារមិនចាំបាច់ដើរថយក្រោយ ទេសភាពបានកាន់តែទូលាយស្អាតត្រជាក់ភ្នែក និង សម្រាប់ថតរូបជិតៗបែបម៉ាក្រូ 3cm បានយ៉ាងល្អស្អាតកប់ចិត្តតែម្តង។ កាមេរ៉ាទី 4 មានទំហំ 2MP  សម្រាប់ជំនួយដល់ការថតរូបស្ទីលបុរាណបែបសខ្មៅ។

ក្នុងមុខងារកាមេរ៉ា OPPO ក៏បន្ថែមនូវមុខងារពិសេសៗមួយចំនួនដូចជា Ultra Dark Mode សម្រាប់ជំនួយដល់ការថតនៅកន្លែងងងឹតខ្លាំងអោយកាន់តែច្បាស់ស្អាត, មុខងារ Video Bokeh សម្រាប់កាត់ព្រាលផ្ទៃខាងក្រោយ, ថតវីដេអូកម្រិត 4K និង Ultra Steady Video 2.0 សម្រាប់ជំនួយដល់ការទប់លំនឹងវីដេអូកាន់តែប្រសើរ ដែលមុខងារទាំងអស់នេះសុទ្ធសឹងតែជាមុខងារដែលបំពាក់លើទូរស័ព្ទតម្លៃ​​    ខ្ពស់។ ទាំងអស់នេះក៏ដោយសារតែឈីបវាមាន NPU ដែលភ្ជាប់បច្ចេកវិទ្យា AI ដ៏ឆ្លាតវៃជួយគណនា និងកាត់បន្ថយគ្រាប់ល្អិតបានកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់។

ជារួម OPPO Reno3 គឺជាកំពូលស្មាតហ្វូនល្អឯក ព្រោះមិនត្រឹមតែជាស្តេចទូរស័ព្ទសម្រាប់ស៊ែលហ្វីស្អាតសាហាវប៉ុណ្ណោះទេ ថែមទាំងមានកាមេរ៉ាក្រោយលំដាប់កម្រិតអាជីពថតច្បាស់គ្រប់ប៉ុស្តិ៍ និងបំពាក់នូវបច្ចេកវិទ្យាសម្បូរបែបថែមទៀត ​ប្រសិនបើចង់ដឹងច្បាស់សូមកុំភ្លេចតាមដានលើ កញ្ចក់ទូរទស្សន៍រស្មីហង្សមាស និង ហ្វេសប៊ុកផ្លូវការ OPPO  នៅថ្ងៃស្អែកទី24មីនា 2020 វេលាម៉ោង7យប់ ទាំងអស់គ្នា ហើយអ្នកមានសំណាងឈ្នះរង្វាន់ធំ OPPO Reno3 អាចជារូបអ្នក។