ល្អម្ល៉េះ! HUAWEI nova 7i សាកថ្មរហ័ស កាមេរ៉ាមុខទម្លុះអេក្រង់ និង កាមេរ៉ាក្រោយ4 ទំហំ48MP ភ្ជាប់បច្ចេកវិទ្យា AI អាចដោនឡោតគ្រប់ Apps រហ័សទាន់ចិត្ត តម្លៃត្រឹមតែ 279$

សមិទ្ធផលស្មាតហ្វូនស៊េរីថ្មី HUAWEI nova 7i លើកនេះ ធ្វើឲ្យអ្នកគាំទ្រស្វាងចែសតែម្តងជាមួយនឹង រូបរាងបែបកាលីប High-Show ពណ៌បែប​ Fashion ទាន់សម័យ ភ្ជាប់បច្ចេកវិទ្យាឈានមុខសម្បូរបែប​ដាក់លក់ជាផ្លូវការក្នុងតម្លៃត្រឹមតែ $279។

“យើងចង់ផ្តល់នូវបទពិសោធន៍ថ្មីនៃសម័យបច្ចេកវិទ្យាឆ្នាំ2020 ជាមួយនឹងស្មាតហ្វូនជំនាន់ថ្មី HUAWEI nova7i ដែលបំពេញគ្រប់តម្រូវការរបស់អ្នកប្រើប្រាស់មិនថាបច្ចេកវិទ្យាសាកថ្មរហ័ស10នាទីប្រើជាប់បាន​លើសពី 3ម៉ោង កាមេរ៉ាមុខទម្លុះអេក្រង់ និង កាមេរ៉ាក្រោយ4 ទំហំ48MP ភ្ជាប់បច្ចេកវិទ្យា AI ទ្រទ្រង់ការដោនឡោត APP ល្បីៗ​ដូចជា Facebook, Instagram,​ Telegram TikTok, App កក់ទុកៗ Tada,​​​ App ទិញខោអាវ Zando, ទិញទំនិញខ្មែរ២៤, Myphsar, App កាម៉ង់ម្ហូប​​ Egets​  Bloc​ ឬ លេងហ្គេមតាមអនឡាញ មើល YouTube ឬក៏ប្រើប្រាស់ Google រលូនទាន់ចិត្ត” លោក ថង សារី នាយកផ្នែកគ្រប់គ្រងទីផ្សារ និងចែកចាយស្មាតហ្វូនហួវៃប្រចាំប្រទេសកម្ពុជាបានគូសបញ្ជាក់។

After Footer (Active) - damrei Mr1 Zone2

ស្មាតហ្វូនជំនាន់ថ្មី HUAWEI nova 7i លើកនេះមិនត្រឹមតែមានឌីហ្សាញពណ៌បែប Fashion មាន3ពណ៌គឺ ខ្មៅ ពណ៌ប៉ៃតង និងពណ៌ផ្កាឈូកលាយផ្ទៃមេឃ សម្រាប់ជ្រើសរើសប៉ុណ្ណោះទេ ថែមទាំងត្រូវបានក្រុមហ៊ុនបំពាក់នូវ HUAWEI AppGallery សម្រាប់ងាយស្រួល Download App ល្បីៗតាមតម្រូវការ និងមានល្បឿន បច្ចេកវិទ្យាសាកថ្មរហ័សឈានមុខគេ Super Charge កម្លាំងសាកថ្មធំទំហំ40វ៉ាត់ សាកថ្ម10នាទីលេងជាប់បានលើសពី3ម៉ោង មានកាមេរ៉ាក្រោយ4គ្រាប់ភ្ជាប់បច្ចេកវិទ្យាឆ្លាតវៃ AI។ កាមេរ៉ាទី1 ទំហំ 48មេហ្គាភិកស៊ែល f/1.8 ជាកាមេរ៉ាមេ អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក ជាមួយនឹងមុខងារ Ultra Clarity Mode។​ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI  Image Stabilization និង Handheld Super Night Mode។​ កាមេរ៉ាទី2 ទំហំ 8មេហ្គាភិកស៊ែល f/2.4 ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120ដឺក្រេ​ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ និង​បានកាន់តែច្រើនគ្នារហូតដល់ទៅ 140%។​ កាមេរ៉ាទី3 បំពាក់នូវឡេន Macro ទំហំ 2មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។ សម្រាប់កាមេរ៉ាទី4 ទំហំ 2មេហ្គាភិកស៊ែល f/2.4 ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។ nova 7i មានកាមេរ៉ាទម្លុះអេក្រង់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថតស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ។​ ជាពិសេសបច្ចេកវិទ្យាAIជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោល និង ពន្លឺធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម។​

Huawei nova 7i មានអេក្រង់លាតពេញទំហំ 6.4 អ៊ីញ ជាប្រភេទអេក្រង់ LTPS IPS LCD capacitive touchscreen ដែលទ្រទ្រង់នូវពណ៌ចំនួន 16 លាន និងកម្រិតភាពច្បាស់ 1080 x 2310 pixels (398 ppi) បំពាក់នូវបន្ទះឈីប Kirin 810 ភ្ជាប់បច្ចេកវិទ្យាខួរក្បាលឆ្លាតវៃ NPU បច្ចេកវិទ្យា AI ប្រើប្រាស់សេនស័រ  ISP+IVP image សម្រាប់ការបន្ថយគ្រាប់អ៊ុចជាមួយតុល្យភាព GPU Turbo ជំនាន់ថ្មីសម្រាប់ជំនួយការលេងហ្គេមជាមួយ HD Graphics, ហើយនឹង Frame Rates ខ្ពស់ ធ្វើឲ្យការលេងហ្គេមរលូនឥតទាក់។

វាមានរ៉េមទំហំ 8GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមនូវម៉េមូរីខាងក្រៅ ទំហំដល់ទៅ 256GB ថែមទៀតផង។ ស្មាតហ្វូននេះនៅតែរក្សានូវរន្ធដោតកាសស្តាប់ 3.5mm Audio Jack និងប្រព័ន្ធទំនាក់ទំនងដូចជា Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, hotspot និងរន្ធសាកថ្ម USB 2.0, Type-C 1.0 reversible connector, USB On-The-Go ថែមទៀត។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះមានសេនស័រជាច្រើនទៀតដូចជា accelerometer, proximity, compass និងថាមពលថ្មទំហំ  4200 mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast charging 40W សាក10នាទី លេងបានលើសពី3ម៉ោង។

និយាយរួម HUAWEI nova 7i ជាជម្រើសល្អបំផុតសម្រាប់លោកអ្នកចង់ឡើងស៊េរីទូរស័ព្ទថ្មីយកសិរីសួស្តីឆ្នាំថ្មី ​ឬទិញធ្វើជាកាដូសម្រាប់អ្នកមានគុណ និងមនុស្សជាទីស្រឡាញ់ ព្រោះតម្លៃល្អត្រឹមតែ 279$ ថែម Bluetooth Speaker ចំណែកឯសមត្ថភាពវិញល្អមួយចប់តែម្តង! ប្រសិនបើស្ទាក់ស្ទើរអាចអញ្ជើញទៅតេស្តសមត្ថភាពពិត HUAWEI nova 7i នៅតាមបណ្តាញលក់ទូរស័ព្ទនានាទូទាំងប្រទេស។