Unilever បានឧបត្ថមផលិតផលអនាម័យចាំបាច់ដើម្បីជួយដល់ការរីករាលដាល Covid-19 នៅកម្ពុជា 

ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ – ក្រុមហ៊ុនយូនីលីវឺរ (ខេមបូឌា) លីមីតធីត​ បានឧបត្ថមផលិតផលចាំបាច់ប្រើប្រាស់់ប្រចំាថ្ងៃសំខាន់ៗដល់ក្រសួងសុខាភិបាលក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការដោះស្រាយបញ្ហា Covid-19 នៅកម្ពុជា។

ក្រុមហ៊ុន Unilever បានរៀបចំផលិតផលចាំបាច់ចំនួន ៣,០០០ កញ្ចប់រួមមាន​: អនាម័យ ការថែរក្សាគេហដ្ឋាន ការថែរក្សាផ្ទាល់ខ្លួន និងអាហារសម្រាប់បុគ្គលិកសុខាភិបាលជួរមុខដែលកំពុងធ្វើការដោយមិនខ្លាចនឿយហត់ក្នុងការប្រយុទ្ធ និងការពារប្រជាជនកម្ពុជាឱ្យរួចផុតពីការរាតត្បាត Covid-19 ។ អំណោយនេះគឺជាវិធីរបស់ក្រុមហ៊ុនក្នុងការនិយាយ អរគុណច្រើន​ ដល់បុគ្គលិកថែទាំសុខភាពជួរមុខ។

ក្រុមហ៊ុន Unilever រួមជាមួយនឹងលោកជំទាវ Tina Redshaw ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេសប្រចាំនៅប្រទេសកម្ពុជា បានប្រគល់អំណោយនូវផលិតផល Dove, Lux, Pond’s , Vaseline, Knorr, Sunlight, Signal and Viso ជូនដល់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅទីស្តីការក្រសួងនាថ្ងៃទី ៦ ខែមេសា។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដែលមិនអាចកាត់ថ្លៃបានរបស់ក្រុមហ៊ុន Unilever។

ក្រុមហ៊ុន Unilever ក៏បានសម្តែងការកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 និងការពារប្រជាជនកម្ពុជាឱ្យមានសុវត្ថិភាព។ ក្រុមហ៊ុន គឺជាសមាជិកមួយជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់អនាម័យផ្ទាល់ខ្លួន ការលាងដៃឱ្យបានត្រឹមត្រូវ និងបរិភោគអាហារដែលមានជីវជាតិក្នុងគ្រាលំបាកទាំងនេះ។ ក្រុមហ៊ុនប្តេជ្ញាធានានូវការផ្គត់ផ្គង់ជាបន្តបន្ទាប់នូវផលិតផល Unilever សំខាន់ៗដូចជា អនាម័យ ការថែរក្សាគេហដ្ឋាន ការថែរក្សាផ្ទាល់ខ្លួន និងអាហារ។

កាលពីខែមីនា Unilever បានប្រកាសនូវវិធានការណ៍ជាច្រើនដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោក និងថ្នាក់ជាតិនៃជំងឺរាតត្បាត Covid-19 ។ ការឧបត្ថមនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19​ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារអាយុជីវិតមនុស្ស។