កាលពីថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ទើបនឹងបើកសម្ពោធជាផ្លូវការនៃត្រកូល Reno គឺ Reno3 និង Reno3 Pro ដែលមាន 2ពណ៍គឺ ពណ៍គុជ (Sky White) និងពណ៍ខ្មៅបែកខៀវ (Midnight Black) ដែលទទួលបានការគាំទ្រ យ៉ាងច្រើនពីសំណាក់អតិថិជនគ្រប់វ័យដែលនាំគ្នា ស៊ែសហ្វីយប់ថ្ងៃបង្អួតគ្នា ដូចជា ពេជ្រ សោភា ស្តេប ហ្សាណា ពិធីករល្បីឈ្មោះ ជា វណ្ណារិទ្ធ Youtuber ស្រីវ័យក្មេងស្រីនា លោក Raven ដែលល្បីខា Gaming កីឡាករនាំសំណាងដលកម្ពុជា កែវ សុខផេង VJ Nana សសើរគ្រប់គ្នាមិនដាច់ពីមាត់ អំពីសមត្ថភាពរបស់កាមេរ៉ាទាំងមុខ និងកាមេរ៉ាខាងក្រោយ ហើយបើយោងតាមហ្វេសប៊ុក OPPO ឃើញមានការផ្សព្វផ្សាយអំពីពណ៌ថ្មីពិសេស ពណ៌នាំសំណាង Auroral Blue ដូចនេះ OPPO គ្រោងនឹងចេញលក់នូវពណ៍ថ្មីស្រឡាងមួយទៀតគឺពណ៍ខៀវ ឬ Auroral Blue តែដាក់ថាចំនួនមានកំណត់ សម្រាប់ មនុស្ស ពិសេសទៀតផង។
តើហេតុអ្វីបានជាគេហៅ អ័ររ៉ូរ៉ា? អ័ររ៉ូរ៉ា កើតចេញពីឈ្មោះរបស់អាទិទេពរ៉ូម៉ាំងនាព្រឹកព្រហាម ដែលធ្វើដំណើរពីខាងកើតទៅខាងលិចប្រកាសពីការមកដល់នៃព្រះអាទិត្យ។ ពន្លឺព្រះអាទិត្យ ជួនកាលត្រូវបានគេហៅ ថា ពន្លឺប៉ូល ប៉ូលខាង ឬ ពន្លឺខាងត្បូង ជាការ បង្ហាញ ពន្លឺធម្មជាតិនៅលើមេឃ ដែលភាគច្រើនឃើញនៅ តំបន់អាក់ទិក និង អង់តាក់ទិក ។ ដោយដំណើរនៃពន្លឺ ធ្វើអោយ ពន្លឺនៃព្រះអាទិត្យរះភ្លឺ ប៉ះចាំងជាមួយ នឹងផ្ទៃមេឃខៀវស្រងាត់ គួបផ្សំនឹងចំណាំង ផ្លាតពីទឹកសមុទ្រពណ៌បៃតងខ្ចី បង្កើតឡើងបាន នូវពណ៌មួយដ៏ស្រស់ស្អាតនោះ គឺ Auroral Blue ពណ៌ខៀវខ្ចី បែកបៃតង វាបានបញ្ចេញពន្លឺបាន យ៉ាងស្រស់ស្អាតនាពេលរាត្រី ។ ពណ៌បៃតង ជាពណ៌ ធម្មជាតិ តំណាងឲ្យជីវិត និងជីវជាតិ ហើយវាតំណាងឲ្យ ពណ៌នៃភាពរ៉ុងរឿង និងសំម្បូរ ដោយផ្នែកហិរញ្ញវត្ថុ និងទ្រព្យសម្បតិ្ត ។ ចំណែក ពណ៌ខៀវ ជាពណ៌ដែលតំណាងឲ្យ ភាពជឿជាក់ សេចក្តីសង្ឃឹម និងភាព អំណត់ព្យាយាម ។ នៅពេល2ពណ៌ នេះបញ្ចូលប៉ះគ្នា វាបង្កើតបានជាពណ៌មួយឈ្មោះថា Auroral Blue ដែលយើងអាច មើលឃើញ តែនៅតំបន់ប៉ូល ដែលតែងតែ ត្រជាក់ ខ្លាំង ហើយសីតុណ្ហភាព គឺដកក្រោម សូន្យ ។ ជារឿយៗ មានមនុស្សជាច្រើន ប៉ងប្រាថ្នា ចង់ទៅគេង មើលផ្កាយនៅ និងពន្លឺ Auroral ទីនោះ ព្រោះពេលរាត្រីទេសភាពលើផ្ទៃមេឃ គឺស្អាតគ្មានទីណាប្រៀបប្រដូចបាន ។ តាមអបិយ ជំនឿនៃ លោកខាងលិចបានអោយដឹង នៅពេលនរណាម្នាក់បានឃើញពន្លឺនៃពណ៌ Auroral Blue មួយនេះ គឺគេចាត់ទុកថាជា មនុស្ស ដែលមានសំណាងពេញមួយជីវិត ហើយម្នាក់នោះជាបុគ្គល ដែលតែង ផ្តល់ ក្តីសង្ឃឹម សេចក្តីសុខ ដល់គ្រប់គ្នា។
យើងត្រូវរៀបចំដំណើរជីវិត និង បង្កើនទំនុកចិត្ត និងអារម្មណ៍សំណាងឆ្នាំថ្មីជូនខ្លួនឯង និង ក្រុមគ្រួសារ គួរទិញ OPPO Reno 3 Auroral Blue ជូនខ្លួនឯង ឬក្រុមគ្រួសារ និងមនុស្សជាទីស្រាលាញ់ ទាន់ស្តុកមានកំណត់ ។ OPPO Reno 3 ពណ៌ Auroral Blue ត្រូវបានផលិតឡើងយ៉ាង យកចិត្តទុកដាក់ ខ្វល់អំពីសុខទុក្ខរបស់អ្នកគ្រប់គ្នា នាពេលវេលាស្ថិតនៅក្នុងភាពស្មុគស្មាញ នេះ នៅផ្ទះអផ្សុកធុញ មិនបានចេញក្រៅ ព្រោះ ពណ៌ Auroral Blue ជាចំណែកបន្ថែមរសនិយម និងទំនុកចិត្តក្នុង កាលៈទេសៈនេះ ។ ក្រៅពីមានពណ៌ដ៏ស្រស់ស្អាត Reno3 និង Reno3 Pro មកជាមួយកាមេរ៉ាថតច្បាស់គ្រប់ ពេល មិនថាកាមេរ៉ាក្រោយ មិនថាកាមេរ៉ាមុខ ថតរូប ឬថតវីដេអូ ធានាច្បាស់ក្រឡែតៗតែត ។ Reno3 មាន កាមេរ៉ាមុខទំហំធំជាងគេរហូតដល់ 44MP ចំណែក Reno3 Pro បំពាក់កាមេរ៉ាមុខភ្លោះតម្លុះអេក្រង់ ទំហំ 44MP+2MP ជាមួយនឹងមុខងារពិសេសមួយទៀតគឺ ថត Selfie ច្បាស់នៅពេលយប់ ពេលដើរលេង ចូលក្លឹប ជប់លៀង រឺនៅផ្ទះងងឹត ក៏អាចជួយបាន ដូច្នេះលែងពិបាកក្នុងការថតស៊ែលហ្វីនៅទីងងឹត រឺស្ទើរពន្លឺ ទៀតហើយថតច្បាស់គ្រប់ពេល ស្អាតគ្រប់ ប៉ុស្តិ៍ ដោយមិនបារម្ភថាខ្មៅងងឹត រឺblur រឺមិនព្រាល។
អ្វីដែលរឹតតែពិសេសគឺ គឺត្រូវម៉ាច់តែម្តងសម្រាប់មិត្តៗយុវវ័យដែល ចូលចិត្តថតរូបស៊ែលហ្វីមិនថានៅកន្លែងណា ពេលណា មិនថាថ្ងៃ ឬយប់ងងឹត គឺតម្រូវបានគ្រប់ស្ថានភាពទាំងអស់ ។ តាមការសង្កេតមើលនៅលើបណ្តាញសង្គម ឃើញថាមានការពេញនិយម និងពេញចិត្តជាខ្លាំងពីសំណាក់អតិថិជន សសើរគ្រប់គ្នាមិនដាច់ពីមាត់ អំពីសមត្ថភាពរបស់កាមេរ៉ាទាំងមុខ កាមេរ៉ាខាងក្រោយ ពេលដែលថតរូបខ្លួនហើយ ឃើញថាស្អាត អ្នកណាដែលថាមិនសប្បាយចិត្តនោះ ។ ថតភ្លាមផុសភ្លាមហ្មង មិនបាច់ចាំយូរ មិនចាំបាច់កែ ព្រោះ OPPO Reno 3 ជួយបាន បានទាំងការគាំទ្រ កោតសរសើរព្រោងព្រាត ជាពិសេសបំពាក់បច្ចេកវិទ្យាសាកថ្មលឿន ឆាប់ពេញ VOOC Fast Charge 3.0 សាកត្រឹម 30នាទី បាន 50% លឿននោះលឿន និងប្រហែល72នាទីពេញ ពិសេសមិនឡើងកម្តៅពេលសាក រឺលេងហ្គេម ។
តោះកុំអោយខាតពេលយូរមកទស្សនារូបភាពត្រជាក់ភ្នែក ដែលថតដោយតារាល្បីៗក៏ដូច ជាអតិថិជន
នេះជាវីដេអូ បង្ហាញអំពីលក្ខណៈពិសេសនិងពណ៌របស់ Auroral Blue
រឹតតែអស្ចារ្យមកទស្សនាវីដេអូពន្យល់លម្អិតអំពី Reno3 ដែលថតដោយ Reno3 ផ្ទាល់របស់លោក Raven
ចាំអង្កាល់ទៀត ឆ្នាំថ្មីហើយលាភថ្មីសំណាងថ្មីក៌មកដល់ គួរជ្រើសរើស OPPO Reno 3 ពណ៌ Auroral Blue សម្រាប់ជាកាដូពិសេស និងផ្តល់កម្លាំងចិត្ត ក្តីសង្ឃឹមជូនមនុស្សជាទីស្រលាញ់ ដែលអ្នកចាំចង់ផ្តល់សំណាង ជូនដូចជា ឳពុក ម្តាយ បងប្អូន រឺមនុស្សជាទីស្រឡាញ់ប្តីប្រពន្ធ ជាដើម ។ ជឿជាក់ថាពណ៌ Auroral Blue ជាចំណែកផ្តល់ជូនលោកអ្នកនូវក្តីសង្ឃឹមថ្មី និងសំណាងល្អ កើតមានដល់គ្រប់គ្នា ។ ដូច្នេះកុំឲ្យពណ៌ថ្មី ពណ៌នាំលាភ នាំសំណាង រំលងផុតទៅឲ្យសោះ សូមរួសរាន់ធ្វើការរកទិញ តាមចំនួនហាងដែលមានលក់គឺមានកំណត់ ព្រោះរបស់ល្អ តែងមានកំណត់ ជាមួយនឹងតម្លៃក៌ល្អ កាដូក៌ច្រើន ពោលគឺ Reno3 តម្លៃ 359$ (សម្រាប់ពណ៌ Midnight Blue, Sky White និង Auroral Blue) ទទួលបាន Power Bank 10000mAh និងស៊ីមលេខពិសេសជាមួយនឹងគម្រោងធំហ្មង៎ 12 សប្តាហ៍ រីឯ Reno3 Pro តម្លៃ 599$ ទទួលបានកាតាបស្ពាយស្អាតមួយ និងស៊ីមលេខពិសេសជាមួយនឹងគម្រោងធំហ្មង៎ 12 សប្តាហ៌ រហូតដល់ថ្ងៃ 30មេសា 2020 ពិសេសប្រើប្រាស់បានធម្មតានិងរលូនរាល់គ្រប់សេវាកម្ម Google និង Play Store ងាយៗ ។