ក្រោយពីលោក សុវណ្ណ រិទ្ធី និយាយពីផលប៉ះពាល់នៃការផ្សព្សផ្សាយគ្រឿងស្រវឹង ស្រាប់តែលោក គួច ខេវិន តបដោយពាក្យសម្តីខ្លាំងវិញឡើងស្ពឹកមុខ
ក្រោយពីលោក សុវណ្ណ រិទ្ធី ចាងហ្វាងសារព័ត៌មាន TVFB បានធ្វើការឡាយវីដេអូ លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ពាក់ពន្ធ័នឹងការផ្សព្វផ្សាយលើផលិតផលគ្រឿងស្រវឹងបែបអាណាធិបតេយ្យខ្លាំងពេក និងបានធ្វើឲ្យអ្នកស្លាប់ដោយសារគ្រឿងស្រវឹងកាន់តែច្រើនជារៀងរាល់ថ្ងៃ។
ស្រាប់តែមានហ្វេសប៊ុកមួយឈ្មោះថា គួច ខេវិន ដែលត្រូវបានគេស្គាល់ថា ជាផលិតករកម្មវិធីកម្សាន្តដ៏ល្បីល្បាញបានធ្វើការលើកឡើង បានប្រតិកម្មស្តីឲ្យលោក សុវណ្ណ រិទ្ធី យ៉ាងធ្ងន់ធ្ងរ។ ដោយក្នុងសំណេររបស់លោកបានសរសេរថា ៖
“ខ្ញុំបាទសុំបញ្ចេញមតិយោបល់ខ្លះៗដើម្បី ចូលរួមបកស្រាយក្នុងការរិះគន់ទាំងនេះ តាមពិតទៅការបង្កើតរោងចក្រផលិតស្រា បៀរ លក់នៅលើទីផ្សារ មានការអនុញ្ញាត្តិបើក។
ស្ថានីយ៍ទូរទស្សន៍ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនានា ក៏មានអាជ្ញាប័ណ្ណ និងពេលវេលាផ្សព្វផ្សាយយ៉ាងត្រឹមត្រូវគឺអនុញ្ញាតចាប់ពីម៉ោង៨យប់ ការចាប់ដៃគូរផ្សព្វផ្សាយរវាង ក្រុមហ៊ុន នឹងទូរទស្សន៍ ក៏មានការជ្រើសរើស នឹងយល់ព្រម ហើយទទួលស្គាល់ពីភាពល្បីល្បាញទៅវិញ ទៅមក… ការឃោសនាស្រាបៀរ តាមទូរទស្សន៍ ឬតាមប៉ាណូ គឹសុទ្ធតែមានលក្ខខ័ណ្ណ” “ពិសារដោយការទទួលខុសត្រូវ” ដូច្នេះបើអ្នកមិនចេះទទួលខុសត្រូវលើអាយុជីវិតរបស់ខ្លួន តើឲ្យនរណា មកទទួលខុសត្រូវជំនួស?
ចុះប្រសិនជាគេឃោសនាឲ្យអ្នកទៅផឹកថ្នាំពុល សម្លាប់ខ្លួនតើ អ្នកទៅឬអត់ ? ច្បាប់អនុញ្ញាត្តិ ដែរទេ? ការផ្សាយ ការលក់ ការឃោសនាស្រាបៀរ ដែលច្បាប់អនុញ្ញាត្តិ វាជារឿង របស់គេ !ផឹកឬមិនផឹកជារឿង របស់អ្នក ហើយការមិនទទួលខុសត្រូវ ចំពោះការផឹក ទោះជាស្រាបៀរ ឬថ្នាំពុល វាក៏ជារឿងរបស់អ្នក។
ការផលិតស្រាបៀរ ការផ្សព្វផ្សាយស្រាបៀរ មានច្បាប់អនុញ្ញាត្តិគឺជាសិទ្ធិសេរីភាព របស់ក្រុមហ៊ុននឹងទូរទស្សន៍ ផឹកឬមិនផឹកជាសិទ្ធិសេរីភាពរបស់អ្នក។ សត្វកង្កែបដែលរស់នៅបាតអណ្តូង វាអួតថាមេឃប៉ុនមាត់អណ្តូងនោះវាធំក្រៃពេក ព្រោះតែវាមិនដែលឃើញលំហរមេឃពិតនោះធំប៉ុណ្ណា?
ឱ!លោកTV facebook អើយ!!! កុំថាឡើយប្រាក់លាន សូម្បីតែលោកសំពះអង្វរសុំផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរមិនយកកម្រៃ ក៏ទំនងជាគេមិនដាក់ផ្សាយដែរ ពីព្រោះបើដាក់ផ្សាយស្រាបៀរនៅទូរទស្សន៍លំដាប់លេខ១នោះប្រៀបដូចជាដាក់ស្រាបៀរលក់លើទូរ បិតមាស តែបើផ្សាយតាម facebook វិញនោះគឺប្រៀបដូចជាទម្លាក់ចោលក្នុងធុងសំរាមយ៉ាងអីចឹង! ព្រោះថោកជ្រុល។ ខ្មែរមានសុភាសិតមួយឃ្លា “ឆ្កែចេះតែព្រូស រទេះចេះតែទៅមុខ គួរឲ្យពិចារណាដែរ?”៕